12/11/2015 09:20 GMT+7 Email Print Like 0

ជម្លោះ​ដែនសមុទ្រ​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ចាំបាច់​ត្រូវដោះ​ស្រាយ​ឲ្យបាន​ឆាប់ៗ​តាម​រយៈការ​សន្ទនា​

ក្នុងថ្ងៃទី៩និងទី១០ខែវិច្ឆិកាឆ្នាំ២០១៥ កន្លងទៅ​នៅក្រុង New Delhi របស់ ឥណ្ឌា​ក្រសួង​ការបរទេសនៃ​ប្រទេស​នេះ បាន​រៀប​ចំ​សន្និសិទ​អន្តរជាតិ​ បិទទ្វាមុននឹង​​សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ដែលនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ទី២០​ដល់​ថ្ងៃទី​២២ខែវិច្ឆិកា​ នៅប្រទេសម៉ាឡេស៊ី។ សន្និសីទនេះមានការចូល​រួម រប​ស់​បណ្តាប្រ​ទេសនៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) រួមជាមួយ​ អាមេរិក ជប៉ុន​ អូទ្រីស នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង​។

​ថ្លែងមតិនៅសន្និសិទនេះ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាទទួលបន្ទុកទិស​ខាងកើត Anil Wadha បាន​ចាត់​ទុកថា ប្រទេស​នានា ត្រូវដោះស្រាយរាល់​ជំលោះ​ដែន​សមុទ្រនៅសេសសល់ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឲ្យបាន​ឆាប់​រហ័ស តាម​រយៈ​ការសន្ទនា និងឈរលើមូលដ្ឋាន​នៃច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ អនុរដ្ឋមន្ត្រី Anil Wadha សង្ឃឹមថា ក្រមប្រតិបត្តិតំបន់​នៅសមុទ្រខាងកើត (COC) នឹងបាន​ចុះហត្ថ លេខា​យ៉ាង​ឆាប់​ៗ ដោយ​ការស្រុះចិត្តគំនិត​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ