22/07/2016 10:56 GMT+7 Email Print Like 0

ជម្លោះនៅសមុទ្រខាងកើត៖ ច្បាប់អន្តរជាតិត្រូវបានគោរព

នា​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០១៦ តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ (ប្រទេស​ហូឡង់) បាន​ចេញ​សាលក្រម​ចំពោះ បណ្តឹង​របស់ប្រទេស​ហ្វីលីពីនប្រឆាំង​នឹងប្រទេស​ចិន ដែល​អាចចាត់ទុក​ដូចជា​តម្រុយ​សំខាន់មួយៗ​​​​​សំរាប់​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​​ការ​ដោះស្រាយ​បណ្តា​ជម្លោះ​នៅ​សមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី និង​សមស្រប​នឹង​ច្បាប់​អន្តរជាតិ។

ក្រោយរយៈពេល​ ៣ ឆ្នាំ​ ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​​ឧបសម្ព័ន្ធ ៧ នៃ​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ១៩៨២ (UNCLOS) តុលាការ PCA បាន​​ច្រាន​ចោល​​​ការទាមទារ​​​​អយុត្តិធម៌របស់​ចិន​ស្តីពី"​សិទ្ធិជា​ប្រវត្តិសាស្ត្រ​​" ចំពោះ​តំបន់​សមុទ្រ​​​ស្ថិត​ក្នុង"តំបន់ ​បន្ទាត់ត្រេប្រាំបួនចំណុច (nine-dash line) "។

តាម​សាល​ក្រម​របស់​តុលាការ PCA ចិន​គ្មាន​"សិទ្ធិ​ជាប្រវត្តិសាស្ត្រ​​"ចំពោះបណ្តា​តំបន់​សមុទ្រ​នៅ​សមុទ្រ​ខាង​កើត និង​គ្មាន​មូលដ្ឋាន​ច្បាប់​ ដើម្បីចេញ​បណ្តាការប្រកាសនូវ​​"សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ"​ចំពោះប្រភព​ធនធានធម្មជាតិ​ក្នុង​​​"តំបន់​បន្ទាត់ត្រេប្រាំបួនចំណុ​ច "។ តុលាការ​បានសម្រេច​​ថា គ្មាន​រចនាសម្ព័ន្ធណា​ចំណុះ​​ប្រជុំ​កោះ​ទ្រឿង​សា (Truong Sa) ដែល​​ផ្តល់​ឲ្យ​ចិន​សិទ្ធិ​ក្នុងតំបន់​​សេដ្ឋកិច្ច​ផ្តាច់​មុខ។


តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ (PCA)។ រូបថត៖ PCA

ជាក់​ស្តែង ការដែល​ចិនបាន​ប្រកាសដោយខ្លួនឯង​ថា “តំបន់បន្ទាត់ត្រេប្រាំបួនចំណុច” និង​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​កន្លង​មកនេះ ​ចិន​​មានបណ្តា​សកម្មភាព ​ដើម្បី​​”អនុវត្តន៍”​​ប្រការ​​​នេះ​ ប៉ុន្តែ​​ចិន​បាន​​​ជួប​ប្រទះ​នឹង​ការ​ជំទាស់​យ៉ាង​តាន​តឹងពី​សហគមណ៍​អន្តរជាតិ។​ ​​ប្រទេស​ជា​ច្រើនលើ​ពិភពលោក​​​បាន​​បញ្ចេញ​ភ័ស្តុតាង​​ប្រវត្តិសាស្រ្ត​និង​មាន​គតិយុត្តយ៉ាងពិតប្រាកដ ​ ដើម្បី​បង្ហាញ​អោយឃើញច្បាស់លាស់​នូវ​ភាព​អយុត្តិធ៌ម​​​ ដែល​ចិនបានហៅ​ថា​ ​“​តំបន់បន្ទាត់ត្រេប្រាំបួន​ចំណុច”​​​ ​សំដៅ​ត្រូត​ត្រា​​សមុទ្រ​ខាង​កើត ។ ដោយហេតុនេះ​ សាល​ក្រម​របស់ ​PCA គឺជា​មូល​ដ្ឋាន​ច្បាប់ ​ដើម្បី​បញ្ជាក់​ថា​ “តំបន់បន្ទាត់ត្រេប្រាំបួន​ចំណុច” របស់​ចិន​មិនសមស្របនឹង​ការពិតទេ។​

PCA​ ក៏​មាន​​សាល​ក្រម​​ផ្សេងៗទៀតយ៉ាង​ច្បាស់​លាស់​អំពី​ការ​​ ដែល​ចិន ជ្រៀតជ្រែក​ចូល​ក្នុង​សិទ្ធ​នេសាទ​របស់​ហ្វីលីពីន​នៅ​តំ​បន់ Scarborough លើ​សមុទ្រ​ខាង​កើត​ផងដែរ។ នាវា​អនុវត្តន៍​ច្បាប់​​របស់​ចិន​បាន​ប៉ះទង្គិតនាវា​ហ្វីលីពីន​យ៉ាង​ធ្ងន់​ធ្ង​ និង​បំពាន​​​ច្បាប់នៅពេលដែល​បណ្តា​នាវា​នេះ​បាន​រារាំង​នាវា​របស់​​ហ្វីលីពីន ព្រម​ទាំង​​សង្កត់​ធ្ងន់​ថា ​​សកម្ម​ភាព​របស់​ចិន​ធ្វើ​អោយ​ជម្លោះ​ជាមួយ​ប្រទេសហ្វី​លីពីន​កាន់​តែ​តានតឹងថែមទៀត​​ក្នុងអំឡុងពេលភាគី​​​នានា​កំពុង​ខិត​ខំ​ប្រឹង​ប្រែង ​ដើម្បី​ដោះស្រាយ​បញ្ហាសមុទ្រខាង​កើត​នេះ។ ​​ជា​ពិសេស ​សាល​ក្រម​របស់ ​PCA គឺ​បាន​បង្ហាញ​​ច្បាស់លាស់​​ថា ​ចិន​កំ​ពុង​មាន​សកម្មភាព​មិន​​សមស្រម​នឹង ​UNCLOS ដែល​ចិនគឺ​ប្រទេសមួយ​ក្នុង​បណ្តា​ប្រទេស​​បាន​ចុះហត្ថលេខា​និង​​សច្ចាប័ន​ដែរ។​

តាម PCA ​នា​ពេល​ថ្មីៗនេះ សកម្មភាពបើក​ទូលាយនិង​សាង​សង់​លើបណ្តាកោះ​​​​របស់​ចិន ​​​លើ​រចនាសម្ព័ន្ធប្រជុំ​កោះ​ទ្រឿង​ទាំង ៧ ​បាន​ជៈឥទ្ធពលយ៉ាង​ធ្ងន់​ធ្ងរ​ចំពោះបរិស្ថាន​របស់​បណ្តា​ផ្ទាំងផ្កាថ្ម​និង​​បំពានលើ​កាតព្វកិច្ច​អភិរក្ស​និង​ការពារ​ប្រព័ន្ធ​អេកូ ដែល​ងាយស្រួលជួប​គ្រោះថ្នាក់​ក៏ដូចជា​បរិស្ថាន​រស់នៅ​របស់​បណ្តា​ប្រភេទ​​កំពុង​​ទន់​ខ្សោយ​ ត្រូវគម្រាម​កំ​ហែង​និង​ត្រូវ​សម្លាប់។​ ក្នុង​នាមជា​សមាជិក​របស់ ​UNCLOS ​ចិន​កំពុងមិន​គោរពនឹង​បទបញ្ញត្តិនានា​នៃ​អនុសញ្ញានេះ​និងកាន់តែ​បង្ហាញ​អោយ​ពិភពលោក​ឃើញយ៉ាង​ច្បាស់​លាស់ថា ក្រុងប៉េកាំង​មិនមែនជាសមាជិក ដែលមាន​ការ​ទទួលខុសត្រូវ​ ដោយសារគេមិនអើពើច្បាប់​អន្តរជាតិ។​


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកឡេហាយប៊ិញបានលើកឡើងច្បាស់ថា វៀតណាមស្វាគមន៍តុលាការ បានចេញសាលក្រមចុងក្រោយបង្អស់នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦។ វៀតណាមនឹងប្រកាសនូវខ្លឹមសារនៃសាលក្រមនេះ។ រូបថត៖ អានដាំង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអនុប្រធានាធិបតីអាមេរិក Joe Biden ប្រកាស ចិនត្រូវគោរពសាលក្រមរបស់តុលាការ PCA ស្តីពីសមុទ្រខាងកើត។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Fumio Kishida បានចេញប្រកាសថា សាលក្រមរបស់តុលាការ PCA គឺសាលក្រមចុងក្រោយបង្អស់និងមានលក្ខណៈយុត្តធម៌ តាមនោះភាគីនានាត្រូវការគោរពសាលក្រមនេះ។
រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) Donald Tusk បានបញ្ជាក់ថា EU "ជឿជាក់ទាំងស្រុង "លើ តុលាការ PCA និងដំណើរការបណ្តឹង ព្រមទាំងសង្ឃឹមថា សាលក្រមនេះនឹងរួមចំណែកក្នុង"ការបង្កើតកម្លាំងចលករសកម្ម"  ក្នុងការខិតខំប្រឹងប្រែងស្វែងឃើញដំណោះស្រាយចំពោះជម្លោះនៅសមុទ្រខាងកើត។ រូបថត៖  AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop អំពាវនាវហ្វីលីពីននិងចិនគោរពតាមសាលក្រមរបស់តុលាការ PCA ពីព្រោះ“នេះគឺជាសាលក្រមចុងក្រោយបង្អស់និងចាប់បង្ខំភាគីទាំងពីរ”។ រូបថត៖  AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ពិតជាច្បាស់ណាស់ហើយ តុលាការ PCA ចេញ​សាល​សក្រម​ចុង​ក្រោយបង្អស់ ​ដែល​អាស្រ័យ​​ទៅលើ​​ UNCLOS បាន​បង្ហាញ​តួនាទី​របស់​ច្បាប់​អន្តជាតិ​ក្នុង​ការ​ដោះស្រាយ​​រាល់​ជម្លោះ​ដោយសន្តិវិធី ចាប់​​ពី​នោះ​រួម​ចំ​ណែក​ក្នុងការជៀស​វាង​បណ្តាវិធានការ​ប្រើ​ប្រាស់កង​កំលាំង​អាវុធ​។​ ក្រៅ​ពី​នេះ​​ នេះគឺ​ជា​សាល​ក្រមអន្តរជាតិ​មុនគេបង្អស់ពាក់​ព័ន្ធ​នឹង​ជម្លោះ​​នៅ​សមុទ​​ខាង​កើត ដែល​​​បង្កើត​មួលដ្ឋាន​​សម្រាប់​រាល់​​បញ្ហា​ជម្លោះ​នៅ​តំ​បន់​សមុទ្រ​នេះ​​អាច​ដោះ​ស្រាយ​តាម​ភាព​ត្រឹម​ត្រូវ​នៃ​គោលការណ៍​របស់​ច្បាប់​អន្តរជាតិ​ ជាពិសេសគឺ​ UNCLOS។  ដូចនេះ​ ក្រោយ​ពេល​ ដែល​ PCA ​ចេញ​សាល​ក្រម​ ប្រទេស​និង​អង្គការ​អន្តរជាតិជាច្រើន​បាន​អោយ​ដឹង​ថា​​សាល​ក្រម​ខាង​លើ​នេះ​មាន​លក្ខ​ណៈ​ចាប់​បង្ខំអំ​ពី​ច្បាប់​និង​​អាច​បង្តើត​កំលាំងចលករ​ក្នុង​ការ​ដោះ​ស្រាយ​រាល់​បញ្ហាធំំៗផ្សេង​ទៀត ​នៅ​សមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី​​។ ​មតិ​សាធារណៈជន​ក្នុងតំ​បន់​និង​លើពិភព​លោក​ទាំងឡាយបាន​អំ​ពាវ​នាវ ​ភាគី​នានាត្រូវ​គោរព​និង​ចរចារ​អំពី​ការ​អនុវត្តន៍​សាល​ក្រម​នេះ។​

តាំងពីយូរហើយ​ UNCLOS ​នៅតែ​បាន​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ដូចជា​ជំហាន​​​ដ៍សំ​ខាន់មួយ​ក្នុង​ការ​បង្តើត​សណ្តាប់​ធ្នាប់​លើ​សមុទ្រ​ ដូច្នេះសមាជិកណាក៏ដោយនៃ​អនុសញ្ញានេះក៏​ត្រូវមាន​ភារកិច្ច​គោរពនិង​អនុវត្តន៍​​​​អោយ​បាន​ពេញ​លេញរាល់​ការកំណត់​និង​បែបបទ ក្នុងនោះ​ គិត​ទាំង​ការ​ដោះស្រាយ​រាល់​ជម្លោះ​ដែល​​ពាក់​ព័ន្ធ។

គួរឲ្យសោកស្តាយណាស់ ប្រតិកម្ម​ដំបូង​របស់​ចិន​បាន​បង្ហាញ​អាកប្បកិរិយា​គ្មាន​សុឆន្ទៈ នៅពេល​ដែលចិន​ប្រកាស​ថា​ ប្រទេសនេះ​​ “មិន​យល់​ព្រមក៏ដូចជា​មិន​ទទួលស្គាល់” ចំពោះសាលក្រម​របស់​ PCA ទេ  ចិនបាន​អោយដឹងថា សាល​ក្រម​របស់ ​PCA គឺ “គ្មានមូលដ្ឋាន​ គ្មាន​តំលៃនិង​គ្មាន​សុពលភាព​ចាប់​បង្ខំ"​។​ ការប្រកាស​ខាងលើ​នេះ​រួម​នឹង​រាល់​សកម្មភាពឯតោភាគី​និង​ច្រងេងច្រងាង​របស់​ចិន​លើសមុទ្រខាង​កើត​កំពុង​ធ្វើអោយ​បាត់បង់​រូបភាព​របស់​ប្រទេស​នេះ​លើ​ឆាកអន្តរជាតិ ពីព្រោះ​ចិន​ក្នុងនាម​ជាប្រទេស​មហាអំណាចលើ​គ្រប់​វិស័យ​ ព្រមទាំងចិនជា​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិផង​ដែរ​​ គួរតែ​បង្ហាញ​ខ្លួន​​ជា​ដៃ​គូ​​​មាន​​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ការ​ពារ​ រក្សា​បរិស្ថាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំ​បន់​ក៏​ដូច​ជា​លើ​ពិភព​លោក។​


បណ្តាសំណង់ត្រូវបានកសាងខុសច្បាប់របស់ចិនលើកោះហ្គាកម៉ា (Gac Ma) ស្ថិតក្នុងប្រជុំកោះទ្រឿងសា (Truong Sa)របស់វៀតណាម។ រូបថត៖ ម៉ាយថាញ់ហាយ

រូបភាពកោះជឹថាប (Chu Thap)ស្ថិតក្នុងប្រជុំកោះទ្រឿងសា (Truong Sa)របស់វៀតណាមនាខែកញ្ញ ឆ្នាំ២០១៥ បានឲ្យឃើញថា ចិនបានសាងសង់ខុសច្បាប់សំណង់ជាច្រើនដូចជា៖ ផ្លូវយន្តហោះរត់ កំពង់ផែនិងអគាររឹងមាំ… រូបថត៖ CSIS/AMTI

រូបភាពរួមឲ្យឃើញច្បាស់ថា ការវត្តមានរបស់ផ្លូវយន្តហោះរត់មួយនិងសំណង់រឺងមាំជាច្រើន ដែលចិនកសាងយ៉ាងខុសច្បាប់លើកោះ ជឹថាប (Chu Thap)ស្ថិតក្នុងប្រជុំកោះទ្រឿង(Truong Sa)សារបស់វៀតណាម។ រូបថត៖ CSIS/AMTI

សកម្មភាពបើកទូលាយ និងកសាងកោះរបស់ចិននៅប្រជុំកោះ ទ្រឿងសា ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រ។ ក្នុងរួបថត៖ រូបភាពឲ្យឃើញថា ចិនបានចាត់នាវាជាច្រើន ដើម្បីបំរើការបើកទូលាយនិងកសាងខុសច្បាប់យ៉ាងព្រមៗគ្នានៅលើកោះថ្ម Subi ស្ថិតក្នុងប្រជុំកោះទ្រឿងសារបស់វៀតណាម។ រូបថត៖ CSIS/AMTI
 

សមុទ្រខាង​កើត​ជា​​ផ្លូវ​នាវាចរណ៍សំ​ខាន់​ៗ​ឈាន​មុខគេលើ​ពិភពលោក​និង​ពាក់​ព័ន្ធ​នឹងពាក់​ព័ន្ធនឹងផល​ប្រយោជន៍​​​របស់​ភាគី​ជាច្រើន​ ដូច្នេះ ការរក្សា​សន្តិភាព  ស្ថិរភាព​ក្នុង​តំ​បន់​ សន្តិ​សុខ​ សុវត្ថិភាព​ សេរី​នាវាចរណ៍និង​​អាកាសចរណ៍​នៅ​សមុទ្រ​ខាង​កើតគឺ​ជា​គោល​ដៅ​ដែលបាន​អាទិភាព​ចម្បង។ ភាគី​ពាក់​ព័ន្ធនាន​ត្រូវ​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ឯង​ក្នុង​ការ​គោរព​តាម​ច្បាប់​អន្តរជាតិ​ ជាក់ស្តែង​គឺ​ធានាគោលការណ៍​គោរពច្បាប់​ក្នុង​តំ​បន់​សមុទ្រ​ខាង​កើត​។ រាល់​ប្រតិកម្ម​ហួសហេតុ ឬ​សកម្មភាព​មើលងាយ​និងមិនអើពើច្បាប់​​​អន្តជាតិ ដែល​​ធ្វើស្ថានភាពកាន់តែ​​តានតឹង​និង​ស្មុកស្មាញ​ថែមទៀត./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ