15/08/2015 11:48 GMT+7 Email Print Like 0

ជម្រុញសកម្មភាពសហជីពក្នុងផ្នែកតម្បាញ់កាត់ដេរនិងស្បែកជើង

ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅក្រុងហូជីមិញ សហព័ន្ធពល កម្មវៀតណាមបានរួមផ្សំជាមួយវិទ្យាស្ថាន FES (អង្គការក្រៅរដ្ឋាភិបាល ១ របស់អាល្លឺម៉ង់) និងអង្គការសហជីពឧស្សាហកម្មសកលលោក បានរៀបចំសិក្ខាសាលា “កសាងអង្គការសហជីពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផ្នែកកាត់ដេរនិង ស្បែកជើងនៅ​វៀតណាម”។ ថ្លែងមតិបើកសិក្ខាសាលាអនុប្រធានសហព័ន្ធពលកម្មវៀតណាម លោក Tran Van Ly បានឲ្យដឹង​ថា​ ការដែលវៀតណាមចូល រួមចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេស ក្នុងតំបន់ នាំឲ្យផ្នែកតម្បាញកាត់ដេរនិងស្បែកជើង នឹងមានលក្ខណៈអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា។ ប្រការនេះ​មាន​ន័យ​ថា បរិមាណពលករធ្វើការនៅផ្នែកទាំងពីរនេះ នឹងកើនឡើង។ ដូច្នេះ ចាំបាច់មានអង្គការសហជីពមានកម្លាំង​​ពលំ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលករលើបញ្ហាមួយចំនួនដូចជា ប្រាក់បៀវត្ស ការងារធ្វើ លក្ខណៈធ្វើការជាដើម។ នៅសិក្ខាសាលាអ្នកជំនាញការនានាក៏បាន ពិភាគ្សាលើលក្ខណៈសមស្របរបស់រចនាសម្ព័ន្ធអង្គការសហជីពផ្នែកតម្បាញកាត់ដេនិងស្បែកជើង ដើម្បីយុទ្ធសាស្រ្តអភិវឌ្ឍន៍សមាជិកសហជីពតាមវិធានការថ្មីរបស់សហជីពវៀតណាមនាពេលខាងមុខ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ