24/08/2016 10:31 GMT+7 Email Print Like 0

ជម្រុញសកម្មភាពបទដ្ឋាននីយកម្មទូរគមនាគមន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក


ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំលើកទី៤នៃសម្ព័ន្ធទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT)​ សម្រាប់​ត្រៀម រៀប​ចំ​ឲ្យសន្និសីទ​បទដ្ឋាន​នីយកម្ម​ទូរ​គមនាគមន៍​ពិភពលោកនា​​ ពេលខាងមុខ និង សិក្ខា​សាលា​បទដ្ឋានូនីយកម្ម​ទូរគមនាគមន៍​អាស៊ី-ប៉ាស៊ីហ្វិក​​ បានបើកនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Da Nang (វៀតណាម)។ នេះជាកិច្ចប្រ​ជុំចុង​ក្រោយ​ក្នុងតំបន់​ ដើម្បីពិភាក្សា​និង សម្រេចសំណើររួមរបស់តំបន់ APT​សម្រាប់​ដាក់ជូន​សន្និ​សីទ​បទដ្ឋាន​នីយកម្ម​ ទូរគមនាគមន៍​ពិភពលោក WTSA-១៦ ។ នេះជាឱកាសសម្រាប់​ប្រទេសសមាជិកពង្រីក​សមត្ថ ភាព​ប្រពៃណី ដាក់​ចេញ​សំណើរ ផ្តល់មតិថ្មីសម្រាប់សកម្មភាពបទដ្ឋាននីយកម្ម សំដៅជំរុញសកម្មភាព​បទដ្ឋាន​នីយកម្ម​ទូរគមនាគមន៍​ របស់តំបន់នាពេលអនាគត។ ថ្លែងមតិនៅទីនេះ​អនុរដ្ឋ មន្ត្រីក្រ​សួងព័​ត៌​មាន​និង​ផ្សព្វផ្សាយ​វៀត​ណាម លោក Nguyen Minh Hong បានអះអាងថា៖

“ការងារបទដ្ឋាននីយកម្មលើវិស័យទូរគមនាគមន៍ព័ត៌មាន និង ផ្សព្វផ្សាយមានសារៈ​សំ​ខាន់​ណាស់ ដោយសារ​បើគ្មាន​ស្តង់​ដា គ្មានការកំណត់​រួមនោះគឺ សំភារៈឧបករណ៍​និង បញ្តាញ​នានាពិ​បាកផ្សាភ្ជាប់​គ្នា។ នៅសន្និ​សីទ​លើក​នេះ ក្រុម​ការងារនានា​បាន​ពិភាក្សា​តាម ប្រធាន​បទនីមួយ​ៗ ដែលមានចរិតលក្ខណៈប្រមូលមតិ​រួម របស់បណ្តា​ប្រទេស​អាស៊ី-ប៉ាស៊ី​ហ្វិក”៕

 

តាម V0V5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ