29/05/2018 10:12 GMT+7 Email Print Like 0

ជម្រុញទំនាក់ទំនងវៀតណាម-អូស្ត្រាលីឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី
លោកស្រី Julia Bishop

នាព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១​៨ នៅរដ្ឋធានីអាណូ​យ ក្នុងពិធី​ទទួល​ជួបជាមួយ​រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលី​ លោ​កស្រី Julia Bish​op ដែលកំពុងមានដំណើរទស្សន​កិច្ចការងារ នៅវៀតណា​មនោះ​ នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen​ Xuan Phuc បានវាយ តម្លៃ​ខ្ពស់ ចំពោះលទ្ធផលនៃជំនួប​ពិភាក្សារវាងរដ្ឋម​ន្ត្រី លោក​ស្រី J​ulie Bishop ជាមួយ ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេ​សវៀត​​ណាម ​លោក Pham Binh Minh។
​ 
នាយករដ្ឋមន្ត្រីលោក Ngu​yen Xuan Phuc មានបំណងចង់ឲ្យភា​គីទាំងពីរ អនុ​វត្ត​យ៉ាង ឆាប់ៗនូវ​ចំណុចមួយ​ចំនួន​ដែលបានចែង​ក្នុងសេចក្តីថ្លែង​ការណ៍រួម ស្តីពីការបង្កើ​តទំនាក់ ទំនង​ដៃគូយុទ្ធសាស្ត្រ​ក្នុងឱកាស​នៃដំណើរ​ទស្សកិច្ច​ជាផ្លូវការនៅអូស្ត្រាលី របស់នាយក រដ្ឋមន្ត្រីវៀតណាម​កាលពីខែមិ​នាឆ្នាំ​២០១៨ កន្លងទៅ​។ នាយក​រដ្ឋមន្ត្រី​ក៏មានបំណង ចង់​ឲ្យភាគី ទាំងពីរជម្រុញការជួបប្រាស្រ័យជា​មួយ​ប្រជាជន សហប្រតិបត្តិការ​វប្បធម៌​ ទេសចរណ៍ អប់រំ ក៏​ដូចជាបណ្តុះបណ្តាលលើវិស័យមួ​យចំនួនទៀត។
​ 
រីឯខ្លួន​វិញ រដ្ឋមន្ត្រីការការបរ​ទេសអូស្ត្រាលី លោកស្រី J​ulie  Bishop បានស​ម្តែង​ក្តី សោមនស្ស​រីករាយ​ដោ​យ​ឃើញថា ​មានសហគ្រាសនិងវិនិយោគិនអូ​ស្ត្រាលី​ជាច្រើន កំពុងធ្វើការ​វិនិយោគ​ចូលមក​វៀត​ណាម​លើគ្រប់​វិស័យ​។ អូ​ស្ត្រាលីមានបំណង ជម្រុញ កិ​ច្ចសហប្រតិបត្តិការជាមួយវៀត​ណាម​លើវិស័យមួយចំនួ​ន​ទៀត ក្នុងនោះ​មាន​វិស័យ ផ្លាស់​ប្តូរថ្មី​និង​ច្នៃប្រឌិតផង​ដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ