08/08/2015 11:03 GMT+7 Email Print Like 0

ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅខាងក្រៅបណ្តាសន្និសីទទាក់ទិននានានៅ AMM 48 ដែលប្រារព្វនៅប្រទេសម៉ីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានមានជំនួបទ្វេភាគីជាមួយតំណាងសហភាពអឺរ៉ុប (EU)និងអូស្ត្រាលី សំដៅជម្រុញទំនាក់ទំនងទ្វេភាគី។

ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី

ក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខ និងកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Morherini ភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយ EUសំដៅនាំទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍន៍ជាក់ស្តែង។ រីឯនៅជំនួប ជាមួយរដ្ឋមន្ត្រីការបទេសអូស្ត្រាលី Julie Bishop ភាគីទាំងពីរក៏បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងប្រទេសទាំងពីរ ព្រមទាំងពង្រីករាល់ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីផង​ដែរ​។​ ចំពោះបញ្ហាសមុទ្រខាងកើត តំណាង EU និងអូស្ត្រាលីសុទ្ធតែសម្តែងនូវការប្រឆាំងជំទាស់សកម្មភាពឯកោភាគីនៅសមុទ្រខាងកើត ព្រមទាំងគាំទ្រការដោះស្រាយរាល់ជំលោះដោយសន្តិវិធីឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានសម្រេចក្រោមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ