29/05/2018 10:11 GMT+7 Email Print Like 0

ជម្រុញថែមទៀតកិច្ចការភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ


 ទិដ្ឋភាពនៃកិច្ចប្រជុំ 

នាថ្ងៃទី២៨ ខែឧសភា ​ឆ្នាំ២០១៨ រដ្ឋសភាបានពិភាក្សា​នៅសាលប្រជុំ ស្តីពីការអនុវត្ត​គោល​នយោបាយ ច្បាប់​ស្តីពី​ការ​គ្រប់គ្រង ប្រើប្រា​ស់ទុន ទ្រព្យសម្បត្តិរបស់រដ្ឋ​​តាមសហគ្រាសនិងភាគហ៊ុន​ភាវូបនីយកម្ម ស​ហគ្រាស​រដ្ឋដំណាក់​កាល​ ២០១១-២០១៦។
 ​
យោងតាមរបាយការណ៍ ​របស់ក្រុមឃ្លាំមើលរបស់រដ្ឋស​ភា ស្តីពីការអនុវត្ត​​គោលនយោបាយ ច្បា​ប់ស្តីពី​ការគ្រប់​គ្រង​ ប្រើប្រាស់ទុននិង​ទ្រពសម្បត្តិ របស់រដ្ឋ​តា​មសហគ្រាស និង​ភាគហ៊ុន ភាវូបនីយកម្ម​សហគ្រាស​រដ្ឋដំណាក់​កាល​ ២០១១-២០១៦ ដែល​បកស្រាយដោយលោក V​u Hong Thanh ប្រធានគណៈកម្មាធិកា​រ​សេដ្ឋកិច្ច​របស់​រដ្ឋ​សភាគឺ​ ទ្រង់ទ្រាយទុនម្ចាស់កម្មសិ​ទ្ធិ របស់សហគ្រាសដែល​មានទុនរដ្ឋ​១០០% សុទ្ធតែកើនឡើង។ ​លោក ​Vu Hong Thanh ឲ្យ​ដឹង​ថា៖
 
“សហគ្រាសរដ្ឋបានផ្លា​ស់ប្តូរតាមទិសប្រមូលផ្តុំទៅ លើផ្នែកវិជ្ជាជីវៈសំខាន់នៃខឿន​សេដ្ឋកិច្ច​។​ សហគ្រាស​រដ្ឋជាច្រើន​ជាអ្នកត្រួសត្រាយ​ផ្លូវក្នុងការវិនិយោគ ផ្លា​ស់ប្តរបច្ចេកវិទ្យា ធ្វើសមាហ​រណកម្ម​សេដ្ឋកិច្ចអន្តរជាតិ​។ ការបង្កើន​កំណើន​ទទួលបានលទ្ធផលវិជ្ជ​មានជាច្រើន។ ចំណូលសរុបសម្រា​ប់ឆ្នាំ២០១៦ទទួល​បាន​១,៥១៦ ពាន់​ពាន់លាន​ដុង​។ សកម្មភាពវិ​និយោគួទៅបរ ទេសត្រូវបាន​អនុវត្តយ៉ាងស​កម្ម ពោលគឺដល់ចុង​ឆ្នាំ២​០១៦ មានសម្ព័ន្ធ​ក្រុមហ៊ុន​និង​អគ្គក្រុមហ៊ុន ១០០​% ទុនរដ្ឋចំនួន១៨ដែលមាន​គម្រោងកា​រវិនិយោគទៅបរទេ​ស អនុវត្ត​បាន​ជាក់ស្តែងគម្រោងការ​ចំនួន១១០ ដោយទុនវិនិយោគ​សរុបគឺ១២,៦ពា​ន់លាន​ដុល្លាអាមេរិក ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ