28/12/2016 09:58 GMT+7 Email Print Like 0

ជម្រុញខ្លាំងការអនុវត្តចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម


ជម្រុញខ្លាំងការអនុវត្តចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ គណៈ​កម្មាធិការ​បក្ស ​នៃ​ប្លុក​អង្គភាព​អាជីវកម្ម​មជ្ឈឹម បានរៀបចំ​សន្និសីទ​ជម្រុញ​ការ​អនុវត្ត​ចលនាជន​វៀត​ណាម ផ្តល់​អាទិភាព​ប្រើ​ប្រាស់​ទំនិញ​វៀត​ណាម ដំណាក់​កាល​២០១៦-២០២០។​អស់រយៈ​ពេល៧​ឆ្នាំ​អនុវត្តនោះ​គណៈកម្មាធិការ​បក្ស​ ក្រោម​ឧិវាទ​បាន​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នូវ​ចលនា​នេះ បង្កើត​កម្លាំងពលំ​សម្រាប់​អង្គភាព​អាជីវកម្ម​ និង​ពលករក្នុង​ការផ្លាស់ប្តូរ​ទម្លាប់​ទិញ​ ដោយ​យកចិត្តទុក​ដាក់ជ្រើស​រើស​ទំនិញ​ផលិត​​ក្នុង​ស្រុក​។ នៅក្នុងសន្និ​សីទនេះតំណាងសាជីវកម្ម អគ្គក្រុមហ៊ុន​និង​ធនាគានានា​ បាន​ដាក់ចេញដំណោះ ស្រាយជា​ច្រើន​ដើម្បី​អនុវត្ត ចលនា​នេះ​ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ថែម​ទៀត។ អញ្ជើញថ្លែង​មតិ​ក្នុង​សន្និសីទ លោក Nguyen Thien Nhan បានស្នើរ​ឲ្យគណៈ​កម្មា ធិការ​បក្ស​ប្លុក​អង្គភាព​អាជីវកម្ម​មជ្ឈឹម​បន្ត​បំពេញល្អ​ការងារ​ផ្សព្វផ្សាយ ចលនា​និង​លើក​កំពស់​គុណ​ភាព ជាពិសេស​កសា​ងពាណិជ្ជ​សញ្ញាជាតិ​ សម្រាប់​ផលិត​ផល​នីមួយ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ