10/03/2017 09:51 GMT+7 Email Print Like 0

ជម្រុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសិក្ខាសាលាស្តីពីសេណារីយ៉ូសេដ្ឋកិច្ច​វៀត​ណាម​ ឆ្នាំ ២០១៧ក្រោមប្រធានបទ “ធ្វើអាជីវកម្ម-វិនិយោគ ក្នុងពិភពលោកកំពុងមានការផ្លាស់ប្តូរ”។ នៅក្នុងសិក្ខាសាលានេះ តំណាងនានាបាន ចាត់ទុកថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៧នេះត្រូវប្រឈមមុខនិងការសាកល្បងជាច្រើន។​នោះគឺសេដ្ឋកិច្ចពិភពលោកងើបឡើងវិញយ៉ាងយឺតយ៉ាវ ហើយប្រសិទ្ធភាពផលិតកម្មកសិកម្មនៅទាបនៅឡើយ។​ចំពោះមុខរាល់ការសាកល្បងនេះ វៀតណាមគប្បីមានយន្តការនិងគោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មឧបត្ថម្ភនិងបង្កើតបរិយា កាសងាយស្រួលសម្រាប់ការចាប់ផ្តើមអាជីពនិងការច្នៃប្រឌិត។


លេខាបក្សទីក្រុងហូជីមិញ លោក Dinh La Thang អញ្ជើងថ្លែងមតិក្នុងសិក្ខាសាលា
 

ស្តីពីវិធានការជាក់ស្តែងសំដៅបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧នេះលេខាបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានសង្កត់ធ្ងន់ថា៖

“ទីក្រុងត្រូវផ្តោតសំខាន់លើភារកិច្ចស្នូលមួយចំនួន។ នោះគឺកំណត់ទស្សនៈវិស័យយុទ្ធសាស្ត្របង្កើតកម្លាំងចលករនិងសមត្ថភាព ដោយប្រមូលផ្តុំរាល់ប្រភពធនធាន សក្កានុភាពនិងប្រៀបខ្លាំងរបស់ខ្លួនផងដែរ”។        លោក Dinh La Thang បានគូសបញ្ជាក់ថា ទីក្រុងហូជីមិញចាត់ទុកការកែលំអបរិយាកាសវិនយោគ ជម្រុញស្មារតីចាប់ផ្តើមអាជីព បង្កលក្ខណៈងាយស្រួលនិងជួយបង្កើតសហគ្រាសជាគោលដៅសំខាន់ក្នុងគោលនយោបាយអភិវឌ្ឍន៍​របស់ទីក្រុងក្នុងឆ្នាំ២០១៧នេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 

 
បណ្តាព័ត៌មានបានផ្សាយ