29/04/2017 08:43 GMT+7 Email Print Like 0

ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយកម្ពុជានិងវៀតណាមជាមួយឡាវ


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោកជំទាវ​ក្នុងដំណើរ​ទស្សនកិច្ច​នៅកម្ពុជា

ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ និង​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ ចាប់​ពីថ្ងៃទី២៦​ដល់ ថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០១៧​របស់​នាយក​​រដ្ឋមន្ត្រី​​វៀត​ណាម លោក Nguyen Xuan Phuc បានរួមចំណែក ពូន​ជ្រុំទំនាក់​ទំនង​នយោបាយ​គួរឲ្យ​ទុក​ចិត្ត​​ពិសេស​​ និង​​បង្ក​លក្ខណៈងាយស្រួលសម្រាប់ជម្រុញ កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង លើគ្រប់វិស័យ​​រវាង​វៀត​ណាម ជាមួយកម្ពុជានិង វៀត​ណាម​ជាមួយឡាវ។ ​នេះជាការអះអាង​របស់​អនុរដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក​ Dang Dinh Quy ក្នុងពេល​ឆ្លើយ​សំភាសន៍​ ស្តីពី​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ នៅកម្ពុជានិងឡាវ របស់​នាយក​​រដ្ឋមន្ត្រី​រដ្ឋាភិបាល លោក Nguyen Xuan Phuc។ លោក Dang Dinh Quy បានលើកច្បាស់ថា​ដំណើរ​ទស្សនកិច្ច​​​ទាំងពីរ​នេះ​បាន សម្តែងនូវការយកចិត្តទុកដាក់​ពិសេស របស់ថ្នាក់​ដឹកនាំនិង​ប្រជាជន​វៀត​ណាម សម្រាប់​​ទំនាក់ទំនងមិត្តភាពជា​ប្រពៃណី ជាមួយកម្ពុជា​និងឡាវ​។ ដំណើរ​ទស្សនកិច្ច ជាផ្លូវការរបស់​នាយករដ្ឋ​មន្ត្រី​​លោក Nguyen Xuan Phuc​ នៅ​កម្ពុជា​​និងឡាវ​ជាថ្មីម្តង​ទៀត​បាន​អះអាង​នូវតម្លៃ​នៃទំនាក់​ទំនង រវាង​វៀត​​​ណាម ​ជាមួយប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​និង​​លើ​ពិភពលោក៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ