26/03/2016 07:27 GMT+7 Email Print Like 0

ជម្រុញកិច្ចសហប្រតិបត្តិការវៀតណាម-រ៉ូម៉ានី​តាមរយៈ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អំពី​ឥណ្ឌូចិន​

ថ្លែងមតិនៅក្នុងពិធីបង្ហាញមុខមជ្ឈមណ្ឌលស្រាវជ្រាវ អំពីឥណ្ឌូចិន​(CIS)ប្រចាំនៅរ៉ូម៉ានី ដែលប្រព្រឹត្ត​ទៅនា​ពេល​ថ្មីៗ​នេះ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចំានៅរ៉ម៉ានី លោក Tran Thanh Cong បានសង្កត់ធ្ងន់​ថា ការ​ដែល CIS  បាន​ចាប់បដិសន្ធិ គឺសម្តែងនូវទស្សនវិស័យនិងបំណងប្រាថ្នា របស់វៀតណាម និង​រ៉ូម៉ានីក្នុង​ការរួម​ចំណែក​បង្កើន​ថែម​ទៀត​ ទំនាក់ទំនងរវាង​រ៉ម៉ានីជាមួយបណ្តា ប្រទេស​ឥណ្ឌូចិន​និយាយ​រួម​និង​រវាង​វៀត​ណាម​ជាមួយ​រ៉ូម៉ានី​និយាយ ដោយ​ឡែក។ លោក Tran Thanh Cong បានអះអាងថា វៀតណាម​នឹងរួមចំណែក​សកម្មចូល ក្នុង​ការ​អភិវឌ្ឍន៍ របស់មជ្ឈមណ្ឌលស្រាវជ្រាវអំពីឥណ្ឌូចិន។ លោក​ជឿជាក់​ថា មជ្ឈមណ្ឌល​នេះ នឹង​ក្លាយ​ទៅជា​ទីមក​ដល់​សម្រាប់​អ្នក​ប្រាជ្ញ​អាជីវករនៅរ៉ូម៉ានី ចែករំលែកបទពិសោធន៍ ក៏ដូចជាដាក់សំណើរ គោលគំនិតដំដៅ​ជម្រុញ​ការ​ផ្លាស់ ប្តូរ ជួបប្រាស្រ័យលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ​ និងពាណិជ្ជកម្មរវាង រ៉ូម៉ានី​ជាមួយ​បណ្តាប្រទេស​ឥណ្ឌូចិន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ