23/06/2018 11:53 GMT+7 Email Print Like 0

ជម្រុញការទាក់ទង់ផ្ទាល់នឹងព័ត៌មាន ប្រព័ន្ធការពារ​សហគមន៍​បង្ការ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​


 តំណាងចូលរួមសិក្ខាសាលា ថតរូបអនុស្សាវរីយ៍ (រូបថតៈ VOV)

 ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ​​ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ានទទួល​បន្ទុកសិទ្ធិម​នុស្ស (AICHR) បាន​រួម​សហការ​ជាមួយ​គណៈលេខាធិការ​ជាតិ​ទទួល​បន្ទុក​អាស៊ាន​របស់​វៀត​ណាម កម្មវិធីអាស៊ា​ន-U.S.PROGRESS រដ្ឋាភិបាលអូស្ត្រាលីនិងទួរ​គីរៀបចំសិក្ខាសាលាតំ​បន់ ស្តីពី​យុទ្ធសាស្ត្រ​បង្ការប្រឆាំង​ការជួញដូរមនុស្ស ជាពិសេស​គឺនារីនិងកុមារ ព្រមទាំង​បង្កើន​ការទាក់​ទងផ្ទាល់​ជាមួយ​ព័ត៌មាន​និងប្រ​ព័ន្ធ​ការពារ​សហគមន៍។

ចូលរួមក្នុងសិក្ខាសាលាមាន​តំណាប្រទេសអាស៊ានប្រចាំ AICH​R ស្ថាប័នពាក់ព័ន្ធនានារបស់អាស៊ា​ន ស្ថាប័ន​ពាក់ព័ន្ធ​នានារបស់រដ្ឋាភិបាល​នៃប្រទេសអាស៊ាន ស្ថាប័នជំនាញ​មួយចំនួន​របស់​អង្គការ​សហប្រជាជាតិ​និង​អង្គការ​ប្រជាជន​ក្រៅរដ្ឋាភិបាល ដែល​មានបទបញ្ញត្តិពិគ្រោះយោបល់​ជាមួយ AICH​R ផង​ដែរ។

នៅក្នុង​សិក្ខាសាលានេះ តំណាងចូលរួមបានធ្វើកា​រពិភាក្សាអំពីប្រព័ន្ធច្បាប់និងគោ​លនយោ បាយ​តំបន់​ក្នុងការ​បង្ការប្រឆាំង​ការជួញដូរមនុស្ស ​ការទាក់​ទងផ្ទាល់ផ្អែក​លើសិទ្ធិ​មនុស្សសម្រាប់​ការកសាង​និងអនុវត្តន៍​រាល់យុទ្ធសាស្ត្រ​បង្ការប្រឆាំង​ការជួញដូរមនុស្ស។ រួ​មជាមួយគ្នានោះ ជាការ​សាកល្បង​និងទិសដៅ​ជម្រុញ​កិច្ចសហប្រតិ​បត្តិការអន្តរជាតិ​និងតំបន់ក្នុងការបង្កើ​នការទាក់ ទងផ្ទាល់ជាមួយ​ព័ត៌មាន​និងប្រព័ន្ធ​ការពារ​សហគមន៍​ក្នុងការបង្ការ​ប្រឆាំងការជួញដូរមនុស្ស ជា​ពិសេសគឺនារីនិង​កុមារ​។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ឧបការីរ​ដ្ឋមន្ត្រីការបរទេសវៀតណាម ឯកអគ្គ​រដ្ឋទូត Pham Sanh Chau បានអះអាង​នូវការប្តេជ្ញាចិត្ត​របស់រដ្ឋាភិបាលវៀតណា​ម ក្នុងការបន្តអនុវ​ត្តន៍ប្រ កបដោយ​ប្រសិទ្ធភាព​ចំពោះរាល់គោលនយោបា​យនិងវិធានការបង្ការប្រឆាំ​ងកាជួញដូរមនុស្ស អំពា​វនាវឲ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តំបន់និងប្រមូល​ផ្តុំប្រភពកម្លាំង​ពលំសំដៅ​ជម្រុញ​ការខិត​ខំប្រឹង​ប្រែង​ទាំង​អស់​នេះ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ