24/02/2016 09:03 GMT+7 Email Print Like 0

ជម្រុញការអភិវឌ្ឍន៍ឧស្សាហកម្មឱសថឲ្យក្លាយទៅជាផ្នែកមុខព្រួញ


ទិដ្ឋភាពនៃកិច្ចពិភាគ្សាលើឧស្សាហកម្មឱសថ

បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤៥ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦​ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​​សភា ​បាន​ផ្តល់​មតិទៅ​លើសេចក្តីព្រាង​របាយការណ៍ បកស្រាយ និងទទួល​យកមតិនៃសេចក្តី​ព្រាង​ច្បាប់ ឱសថ (ធ្វើវិសោធនកម្ម)។ តាម​រយៈការ​ពិភាក្សា​ អង្គ​ប្រជុំបានឯក​ភាពជាមួយ​ខ្លឹមសារ​ច្រើន ស្តីការផ្តល់ វិញ្ញាបនបត្រ​ធ្វើ​របរ​ឱសថ។ តំណាងជាច្រើនបានចាត់ទុកថា ការ​កំណត់ ទិសដៅអភិវឌ្ឍន៍ផ្នែក​ឧស្សាហកម្ម​ឱសថ​ទាំង​មូល​នៅ​វៀត​ណាម ឲ្យក្លាយទៅជា​ផ្នែកឧស្សាហកម្មមុខ​ព្រួញ ជាទិសដៅយូរអង្វែង។ នាពេល​ខាង​មុខ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​កំណត់​ថា បន្តផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍន៍វត្ថុធាតុដើម ថ្នាំបុរាណ​ដោយ​សារ​នេះ ជាប្រៀប​ខ្លាំង​ដែល​មាន​ស្រាប់​នៅវៀ​ត​ណាម។

​នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិទៅ​លើ ពង្រោង​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​រចនា​សម្ព័ន្ធ​ មុខងានិង​ភារកិច្ចរបស់គណៈកម្មាធិ ការទទួលមតិប្រជាជន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ