29/01/2016 09:35 GMT+7 Email Print Like 0

ជម្របជូនលទ្ធផល​មហាសន្និ​បាត​បក្ស​លើក​ទី១២​ទៅដ​ល់​អង្គទូត​និង​អង្គការ​អន្តរ​ជាតិ​នានា​ប្រចាំ​នៅវៀត​ណាម​

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការ​បរទេស​មជ្ឈឹម​បាន​ជូន​ដំណឹង​លទ្ធផល​នៃមហាសន្និបាយ​តំណាង​ទូទាំងប្រទេស​លើកទី១២របស់​បក្សកុម្មុយ​និស្ត​វៀត​ណាម​ទៅដ​ល់​អង្គ​ទូត​និង​អង្គ​កា​រអន្តរ​ជាតិ នា​នានៅវៀតណាម។ នៅ​ទីនេះ លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​កិច្ច​ ការបរទេសមជ្ឈឹមបានជូនដំណឹងថា ក្រោយរយៈ​ពេល៩ថ្ងៃធ្វើការ មហា​សន្និបាត​បាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ និងសម្រេចរាល់​គោលដៅដែល បានដាក់ចេញ។ អង្គប្រជុំបានធ្វើការពិភាក្សា​ ដោយ​ប្រជាធិប​តេយ្យ​ព្រម​ទាំង​ឯក​ភាព អនុម័តលើឯកសារសំខាន់ៗ ដែលក្នុងនោះដាក់ចេញភារកិច្ច​ស្នូល​ចំនួន ៦ និង​កំណត់​គោល​ដៅសម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ​នាពេលខាងមុខ។

​ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan ក៏បាន ជូន​ដំណឹង​នូវលទ្ធផល​បោះឆ្នោត​ស្ថាប័ន​ដឹកនាំ​របស់បក្ស និងឲ្យដឹងថា ដំណើរការ បោះឆ្នោត​នៅមហា​សន្និបាត​ត្រូវ​បាន​ប្រព្រឹត្ត​ទៅដោ​យ​ប្រជាធិបតេយ្យ។​ ក៏នៅក្នុង​ពិធីនេះដែរ លោក Hoang Binh Quan បានថ្លែងអំណរគុណ ចំពោះការ យកចិត្តទុកដាក់​គាំទ្រ​របស់បក្ស អង្គការនិងមិត្តភក្តិអន្តរជាតិចំពោះមហាសន្និ បាតលើកទី១២របស់​បក្ស ព្រម​ទាំងអះអាង​ថា នេះជា​ការ​លើក​ទឹកចិត្ត ដ៏ធំធេងចំពោះមហាសន្និបាត ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ