18/01/2016 09:50 GMT+7 Email Print Like 0

ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងឯកភាពជំរុញសេចក្តីសម្រេចិត្តរឹងមាំមួយរបស់ អ.ស.ប. ចំពោះកូរ៉េខាងជើង


ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងឯកភាពជំរុញសេចក្តីសម្រេចិត្តរឹងមាំមួយរបស់ អ.ស.ប. ចំពោះកូរ៉េខាងជើង (Image: VNA)

នាថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០១៦ នៅកិច្ចប្រជុំត្រីភាគីរវាងជប៉ុនអាមេរិក និងកូរ៉េ​ខាងត្បូងនៅទីក្រុង​តូក្យូ (ជប៉ុន)បណ្ដា​មន្ត្រី​ការ​ទូត​ជាន់ខ្ពស់ នៃប្រទេសទាំងបីនេះ​បាន​ឯកភាព​នឹង​សហប្រតិបត្តិការ​ យ៉ាង​ជិត​ស្និត​ក្នុង​ការ​ជំរុញ​សេចក្តី​សម្រេច​ចិត្ត​រឹងមាំមួយ​ របស់ អ.ស.ប. ប្រកបដោយប្រសិទ្ធភាពចំពោះព្យុងយ៉ាងបន្ទាប់ ពីដំណើរ​ការសាក​ល្បង​នុយក្លេអ៊ែរ​​នាដើម ខែមករាឆ្នាំ ២០១៦ នេះ។ នៅសន្និសីទកាសែង​មួយបន្ទាប់​ពីជំនួបពិភាក្សា ​ជាមួយ​សមភាគី​អាមេរិក លោក Antony Blinken និង​សមភាគីកូរ៉េខាងត្បូង លោក Lim Sung Nam អនុរដ្ឋមន្ត្រីការ​បរទេសជប៉ុន លោក Akitaka Saiki បានឲ្យដឹងថា៖ ជប៉ុនសង្ឃឹមថា៖ ចិនក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. នឹង​សហប្រតិបត្តិការក្នុងការអនុម័តលើសេចក្តី​សម្រេចចិត្ត​មួយ ដែលមានខ្លឹមសាររឹងមាំចំពោះកូរ៉េ​ខាង​ជើង។ ក្នុងពេល​នោះ​ លោក  Bliken បានចាត់ទុកថា៖ ប្រទេសកូរ៉េខាងជើង​ បានបណ្ដាលឡើងការសាក​ល្បង​ធំក្នុង​តំបន់​។ រីឯ​ខ្លួន​វិញ លោក Lim Sung Nam បានឲ្យដឹងថា៖ ភាគីទាំងបី​បានអះ​អាង ជាថ្មីម្តង​ទៀត​ត្រៀម​ខ្លួន​ជាស្រេច​ធ្វើ​សកម្ម​ភាព​ទប់​ទល់ នឹងរាល់​ទង្វើបង្ករឿងហេតុ ណារបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិ​តកូរ៉េ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ