05/01/2016 09:52 GMT+7 Email Print Like 0

ជប៉ុន អាមេរិក​សំដែង​ការព្រួយ​បារម្ភ​អំពី​ការ​ដែល​ចិន​ដំណើរ​ការ​ហោះហើរ​ពិសោធន៍​នៅ​ប្រជុំ​កោះ ​Truong Sa​


ផ្លូវសំរាប់យន្តហោះរត់ ដែលចិនកសាងដោយខុសច្បាប់នៅវាលថ្ម Chu Thap (រូបថត៖AFP)

ជប៉ុននិងអាមេរិកបានសំដែងការព្រួយបារម្ភ អំពីការដែលចិនដំណើរ​ការ​ហោះហើរ​ពិសោធន៍​ ទៅកាន់​ព្រលាន​យន្ត​ហោះដែល​ចិន​កសាង ដោយខុសច្បាប់​នៅវាលថ្ម Chu Thap ចំណុះប្រ​ជុំកោះ Truong Sa របស់​វៀត​ណាម​។ ថ្លែង​មតិ​នៅសន្និសីទ​កាសែតមួយ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida​បា​ន​ឲ្យ​ដឹង​ថា​ជប៉ុនព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពឯកតោភាគីរបស់​ចិន​បណ្ដាល​ឲ្យផ្លាស់​ប្ដូរ​ស្ថាន​ភាព​ដើម​នៅ​សមុទ្រ​ខាងកើត។ លោក Fumio  Kishida​ បាន​សង្កត់ធ្ងន់​ថា ជប៉ុន​នឹង​បន្ត​សហ​ប្រតិបតិ្ត​ការ​ជាមួយ​ប្រទេស​ទាក់​ទិន​នានាដើម្បី​ការពារសេរីភាពខាង​នាវាចរណ៍។ មុននោះ នាថ្ងៃទី២ ខែ​មករា ឆ្នាំ២០១៦​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោកស្រី Pooja​ Jhunjhunwala បាន​ចាត់ទុក​ថា ទង្វើរ​របស់​ចិន​បាន​ធ្វើឲ្យ​ភាព​តាន​តឹង​កើន​ឡើង​នៅ​ក្នុងតំបន់។ អាមេរិកបានរិះគន់សកម្មភាពកសាងកោះសិប្បនិមិត្ត ដោយខុសច្បាប់​របស់​ចិន​នៅសមុទ្រ​ខាង​កើត ព្រម​ទាំងចាត់ទុកថា ប៉េកាំងកំពុងមាន ផែនការ​ប្រើប្រាស់កោះនេះក្នុងគោល​ដៅយោធា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ