10/04/2018 10:15 GMT+7 Email Print Like 0

ជប៉ុនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី


 ជប៉ុនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

នាថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ បរទេសជប៉ុន លោក Taro Kono ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត។ នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក  Taro Kono បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរ​នឹងបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពិសេសលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានលើកច្បាស់គោលជំហររបស់តូក្យូថា៖ បន្តជួយឧបត្ថម្ភកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម​ នៅកំរិតខ្ពស់ នាឆ្នាំ២០៣០។ វិស័យដែលជប៉ុននឹងជួយឧបត្ថម្ភកម្ពុជាគឺការអភិវឌ្ឍអគ្គិសនីកំពង់ផែរសមុទ្រតំបន់សេដ្ឋកិច្ចពិសេសនិងប្រភពធនធានមនុស្ស។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ចូលរួមសន្និសីទជប៉ុន-មេគង្គដែលគ្រោងនឹងប្រព្រឹត្តទៅនៅជប៉ុននាសិរិទៈរដូវខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណា

បណ្តាព័ត៌មានបានផ្សាយ