22/01/2015 14:00 GMT+7 Email Print Like 0

ជប៉ុនស្នើNATOនិងអង់គ្លេសសហប្រតិបត្តិការក្នុងករណីចំណាប់ខ្មាំង


នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe

នាថ្ងៃទី២០​ខែមករាឆ្នាំ​២០១៥ នាយក​រដ្ឋមន្ត្រីជប៉ុនលោក Shizo Abe បានថ្កោល​ទោស “អំពើ​មិនអាច​អត់ឱន​បាន​ឡើយ​​”របស់ក្រុម “រដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS)ក្នុងករណី​ចាប់​ចំណា​ប់ខ្មាំង ជន​ជប៉ុន​២នាក់​​និង​​ទាម​ទារ​ប្រាក់​​លោះ ព្រម​ទាំង​សំណូមពរឲ្យក្រុមនេះដោះលែងចំណាប់ខ្មាំងទាំងពីរនាក់នេះមួយរំពេច។ ថ្លែង​មតិ​នៅ​សន្នីសីទ​កាសែត១ ​ក្នុង​ដំណើ​រទស្សនកិច្ច Jerusalem លោក Abe បានអះ​អាងថា រដ្ឋា​ភិបាល​នឹង​​ខំប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយចិត្ត​សំដៅ​ធានាឲ្យចំណាប់ខ្មាំងទាំងពីរនាក់នេះ បានដោះលេងដោយសុវត្ថិភាព។ លោកបាន​សង្កត់​ធ្ងន់ថា អាទិភាពចម្បង​របស់​​ តូក្យូ​​គឺធានា​សុវត្ថិ​ភាព​ឲ្យ​ចំណាប់​ខ្មាំងទាំងពីរនិងមិនធ្វើសម្បទាន ចំពោះ​ពួក​ភេវករ។ ស្តីពី​ដំណើរ​​ទស្សនកិច្ច​មជ្ឈឹម​​បូព៌ា​ក្នុងសប្តាហ៍នេះ លោក Abe ឲ្យដឹងថា ជប៉ុននៅដំណើរការ អនុវត្ត​ការ​ផ្តល់ជំនួយ​ក្រៅ​យោធា​ខ្ទង់​ប្រាក់​ចំ
នួ​​ន​​​​២០០លាន​ដុល្លា​រស​ម្រាប់​ជួយឧបត្ថម្ភយុទ្ធនាការប្រឆាំងនឹង IS។ ក្នុង​ពេល​ជាមួយគ្នានោះ ប្រធាន​​ខុទ្ធកាល័យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន Yoshihide Suga បាន​ប្រកាស​ថា តូក្យូ​នឹង​​​​​ខំប្រឹងប្រែង​​សហ​​ប្រតិបត្តិ​​ការ​ជា​មួយ​​ប្រទេស​​ដ​ទៃ​​ដើម្បី​​ជួយ​ចំណាប់​ខ្មាំងទាំងអស់​នេះបានដោះ​លែងឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ