18/11/2016 10:51 GMT+7 Email Print Like 0

ជប៉ុនសហការនិងជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dungក្នុងជំនួបជាមួួរដ្ឋមន្ត្រីជប៉ុន

ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល លោក Trinh Dinh Dung ទើប​នឹងបញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ដំណើរ​ទស្សន​កិច្ច​ការងារ​ នៅជប៉ុនចាប់ពីថ្ងៃទី១៥ដល់​ថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៦​។ ក្នុង​រយៈពេល​ស្នាក់​នៅ​ជប៉ុន ក្រៅពី​ជំនួប​ជាមួយ​ប្រធាន​ខុទ្ទកាល័យ​ ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ឧបនាយក​រដ្ឋមន្ត្រី ​លោក Trinh Dinh Dung បាន​ជួប​ធ្វើការជាមួយ​រដ្ឋមន្ត្រីសេដ្ឋ​កិច្ច ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុន លោក Hiroshige Seko និង​រដ្ឋមន្ត្រីក្រ​សួង​គមនាគមន៍​ ហេដ្ឋារចនាសម្ព័ន្ធដីធ្លីនិងទេសចរណ៍​ជប៉ុន​ លោក Keiichi Ishii ផង​ដែរ។ នៅក្នុងជំនួបទាំង​អស់ ឧបនាយករដ្ឋមន្ត្រីលោក Trinh​ Dinh Dung បាន​ស្នើ​ឲ្យ​ជប៉ុន​បន្ត​ជួយ​ឧបត្ថម្ភ​ និង​ផ្តល់ប្រភពទុន​ជួយ​ឧបត្ថម្ភ​ផ្លូវការពីខាង​ក្រៅរួម​ទាំង​រាល់ខ្ទង់​ជំនួយ និង​ទុន​កម្ចី OD​A សម្រាប់​វៀត​ណាម​លើវិស័យ​ថាម​ពល​និង ទប់​ទល់​ជាមួយ​បម្រែប​ម្រួលអាកាស​ធាតុ ជា​ពិសេសជួយវៀតណាមអភិវឌ្ឍន៍​ផ្នែក​ ឧស្សាហកម្ម​ឧបត្ថម្ភនិង​អនុវត្តរាល់​គម្រោងការ កសាងមូលដ្ឋានហេដ្ឋារចនា​សម្ព័ន្ធ​មាន ទ្រង់​ទ្រាយ​ធំ។ រីឯខ្លូន​វិញ រដ្ឋមន្ត្រី​ជប៉ុនទាំងពីរ​រូបបាន​អះអាងថា ជប៉ុន​នឹង​បន្តរួម​សហការ​ជាមួយ វៀត​ណាម​ដើម្បី​បង្កើនទំ​នាក់​ទំនង​ដៃគូយុ​ទ្ធសាស្ត្រវៀត​ណាម​-ជប៉ុនលើ​គ្រប់​វិស័យ ជាពិសេស​គឺលើវិស័យ​ដែលភាគី​ទាំងពីរ​មាន​ប្រៀប​ខ្លាំង​ដូច​​ជា​វិនិយោគ កសាងហេដ្ឋា រចនាសម្ព័ន្ធនិង​ថាមពល៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ