08/06/2015 09:40 GMT+7 Email Print Like 0

ជប៉ុនសន្យាផ្តល់ជំនួយសំរាប់អ៊ុយក្រែនក្នុងការស្ថិរភាពស្ថានភាពក្នុងប្រទេស


ជប៉ុនសន្យាផ្តល់ជំនួយសំរាប់អ៊ុយក្រែនក្នុងការស្ថិរភាពស្ថានភាពក្នុងប្រទេស (Image: VNA)
ក្នុងការចរចារនាថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៥ នៅរដ្ឋធានី Kiev របស់អ៊ុយក្រែន ជាមួយប្រធានាធិបតីប្រទេសសាមី លោក Petro Poroshenko  នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  បានអំពាវនាវឲ្យភាគីទាក់ទិននានាទក់ទិនដល់ជំលោះនៅតំបន់ខាងកើតអ៊ុយក្រែនប្រតិបត្តិតាមបទឈប់បាញ់។ ថ្នាក់ដឹកនាំតូក្យូក៏បានសន្យាផ្តល់​ជំនួយក្នុងការខំប្រឹងប្រែងកែទម្រង់និងស្តារប្រទេសឡើងវិញរបស់ Kiev ។ ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពីការចរចារនាយករដ្ឋមន្ត្រី Abe បានអះអាងថា៖ ជប៉ុននឹងជួយឧបត្ថម្ភអ៊ុយក្រែនក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សសំដៅបង្កើនប្រសិទ្ធភាពនៃការបង្ការប្រឆាំងនឹងអំពើពុករលួយនិងអនុវត្តកំណែទម្រង់រដ្ឋបាល។ តូក្យូបាន​សន្យាផ្តល់កញ្ចប់ប្រាក់ជំនួយចំនួន ១,៨៤ ពាន់ លានដុល្លាអាមេរិក។ ទាក់ទិនដល់វិបត្តិនៅភាគខាងកើតអ៊ុយក្រែននាយករដ្ឋមន្ត្រី Abe បានលើកច្បាស់ថា៖ ជប៉ុនលើកកំពស់ច្បាស់អធិបតេយ្យភាព​និងបូរណភាពដែនដីរបស់ប្រទេសអឺរ៉ុបខាងកើតនេះ៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ