28/12/2015 09:18 GMT+7 Email Print Like 0

ជប៉ុនរកឃើញនាវាចារកម្មរបស់ចិននៅឆ្ងាយឆ្នេរសមុទ្រឧបទី្វប Boso

ក្រសួងការពារជាតិជប៉ុននាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៥​ បានឲ្យដឹងថា កម្លាំងមាន​សមត្ថកិច្ច​ប្រទេស​នេះបាន​រក​ឃើញ​នាវាចារកម្មមួយរបស់កងទ័ពជើងទឹកចិន នៅជិតលំហរសមុទ្រឧបទ្វីប Boso នៃខេត្ត Chiba ភាគ​ខាង​ជើង​ជប៉ុន​។ នាវាចិនមិនរំលោភទៅលើដែនសមុទ្រជប៉ុនទេ ប៉ុន្តែវាធ្វើដំណើរទៅវិញទៅ មកនៅតំបន់ជិត​រដ្ឋធានី​តូក្យូ។ ជប៉ុន​បានសំដែងការព្រួយបារម្ភអំពីរឿងហេតុ ពោលខាងលើជាមួយ​ភាគី​ចិនតាម​រយៈកាណាល​ការទូត​មួយ ព្រម​ទាំងក្រសួង ការពារជាតិជប៉ុនកំពុង​ស៊ើបអង្កេត​រឿងហេតុនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ