29/05/2018 10:12 GMT+7 Email Print Like 0

ជប៉ុនយកចិត្តទុកដាក់ពិសេសលើទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម


 ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong

ក្នុងឱកាសនៃដំណើទស្សន​កិច្ចថ្នាក់រដ្ឋ នៅជប៉ុនរបស់ប្រធា​នរដ្ឋវៀតណាម លោក Tran​ Dai Quang ចាប់​ពីថ្ងៃទី២៩​ ខែ​ឧសភា​ ដល់ថ្ងៃទី២ ខែមិថុនា​នោះ អ្នកយកព័​ត៌មាន​នៃ ទីភ្នាក់​ងារ​សារព័ត៌មាន​វៀត​ណាម​ប្រចាំ​នៅ​តូក្យូ ​ធ្វើបទសំភាសន៍​ឯកអគ្គរដ្ឋទូត​ វៀតណាមប្រចាំនៅជប៉ុ​ន លោក Nguyen Quo​c Cuong ស្តី​ពីអត្ថន័យ​នៃ​ដំណើរ​​​ទស្សន​កិច្ច​ជាផ្លូវការ​នេះ ក៏ដូចជាយថាទស្សន៍សហប្រតិ​បត្តិការ រវាងភាគីទាំង​ពីរនាពេល​ខាងមុខ។ 
 
លោក Nguyen Quoc Cuong បានឲ្យដឹងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនលើកដំបូង របស់​លោក​ប្រធាន​រដ្ឋនិង​​លោក​ជំទាវ គឺពោរពេញទៅដោយ​អត្ថន័​យសម្រាប់​ភាគីទាំង ពីរ។ ​ជាធម្មតា ក្នុងមួយឆ្នាំ​ ជប៉ុនមិន​ត្រឹមតែ​​ទទួលគណៈ​ប្រតិភូថ្នាក់​រដ្ឋពីមួយ​ទៅពីរក្រុមតែ ប៉ុណ្ណោះ។ ​តាមនោះ ការដែល​ជប៉ុន​ត្រៀម​រៀប​ចំ​ទទួល​ប្រធាន​​រដ្ឋវៀត​ណាម លោក Tran Dai Quang មកបំពេញទស្សនកិច្ចថ្នាក់​រដ្ឋ គឺចង់បង្ហាញថា ជប៉ុ​នមាន​ការយក​​ចិត្ត​ ទុកដាក់និងគោរពនូ​វតួនាទីនិងឋានៈរបស់វៀត​ណាមក្នុងតំ​បន់ក៏ដូចជា​លើពិភព​លោក ព្រម​ទាំង​យក​​ចិត្ត​ទុកដាក់អភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី ​រវាងវៀតណាមជាមួយជប៉ុន​ទៀតផង​។
 
យោងតាមឯកអ​គ្គរដ្ឋទូត Nguyen Quoc Cuong ទំនាក់ទំនងរវា​ងប្រទេសទាំងពីរបច្ចុ​ ប្បន្នកំ​ពុង​ស្ថិត​ក្នុង​ដំណាក់​​កាលអភិវឌ្ឍន៍​យ៉ាងល្អប្រសើរបំផុតក្នុងប្រវត្តិ​សាស្ត្រ ប៉ុន្តែ នៅមាន​សក្កានុ​ភាព​ជាច្រើន​សម្រាប់​បន្តកិច្ច​សហប្រតិបត្តិការ​នេះនាពេល​ខាងមុខ។ ស្តី ពីកិច្ចសហប្រ​តិបត្តិការរវាងវៀតណាមនិ​ងជ​ប៉ុនលើបញ្ហាអន្តរជា​តិ លោក​ Nguyen Quoc Cuong បានឲ្យដឹ​ងថា​ ប្រទេសទាំងពីរបានចែករំលែ​កនូវ​ផលប្រយោជន៍យុទ្ធ​ សាស្ត្រ​ជាច្រើន​​លើបណ្តា​បញ្ហាតំបន់​និងអន្តរជាតិ ជាពិសេសគឺ​ទស្សនៈប្រហាក់ប្រហែ លក្នុងការដោះ​ស្រាយបញ្ហា​សមុទ្រ​ខាង​កើត​។ ពោលគឺភាគីទាំងពីរសុ​ទ្ធតែមានទស្សន ថា ជ​ម្លោះនៅសមុទ្រ​ខាងកើត​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិ​វិធី ​មិនប្រើ​ប្រាស់អំពើ ហឹ​ង្សា ឈរលើច្បាប់​អន្តរជាតិ​ជាពិសេស​គឺអនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ស្តីពី​ច្បាប់​ សមុទ្រ​ឆ្នាំ១៩៨២​ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ