04/05/2016 12:56 GMT+7 Email Print Like 0

ជប៉ុនប្រកាសផែនការផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ជូនតំបន់អនុតំបន់ទន្លេមេគង្គ


រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖AFP)

នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida ដែលកំពុងបំពេញទស្សនកិច្ចនៅថៃបានប្រកាសនូវការផ្ដើមគំនិតស្ដីអំពីកញ្ចប់ឧបត្ថម្ភចំនួន ៧ ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខសំដៅជំរុញ វឌ្ឍនភាពនៅតំបន់ខាងក្រោមទន្លេមេគង្គ។ លោក Kishida វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ចំពោះជប៉ុន ហើយការផ្ដើមគំនិតពោលខាងលើនឹងជួយបង្កើនការតភ្ជាប់រវាងប្រទេសអាស៊ីអាគ្នេយ៍ជាមួយជប៉ុន។ ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Kishida បានអំពាវនាវជាថ្មីម្ដងទៀតឲ្យការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា ប្រទេសសមាជិកអាស៊ានទាំងឡាយកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនអំពីលទ្ធិភេរវកម្មជ្រុលនិយម និងការធានាសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ ព្រមទាំងអំពាវនាវឲ្យប្លុកទាំងមូលរួមគ្នាទប់ទល់នឹងការសាកល្បងនេះក៏ដូចជារក្សាស្ថិរភាពនៅក្នុងតំបន់៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ