02/06/2020 10:48 GMT+7 Email Print Like 0

ជប៉ុនបានពិចារណាបន្ធូរបន្ថយការឆ្លងដែនសម្រាប់ប្រទេសមួយចំនួនក្នុងនោះមានវៀតណាម

នៅ​ដំណាក់កាលដំបូង ក្រៅពីវៀតណាមនៅមានប្រទេសថៃ អូស្ត្រាលីនិងនូវែលសេឡង់ផង។ ​រដ្ឋាភិ​បាល​ជប៉ុន​គ្រោង​នឹង​បន្ធូរបន្ថយការរឹតត្បិតការឆ្លងដែនសម្រាប់ប្រទេសមួយចំនួន ចំពេលដែលការរីករាលដាលនៃជំងឺ COVID-19​  កំពុងរីករាលដាលពាសពេញពិភពលោក។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ ដែលនឹង​​ទទួល​បានអាទិភាពក្នុងការឆ្លងដែនចូលប្រទេសជប៉ុន។
 
នៅដំណាក់​កាលដំបូង ក្រៅពីវៀតណាមនៅមានប្រទេសថៃ អូស្ត្រាលីនិងនូវែលសេឡង់ផង។ បច្ចុប្បន្ន បទហាម​ឃាត់​ការ​ឆ្លងដែនជាបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ COVID-19 ដល់ចុង​ខែមិថុនា​នឹង​ផុត​សុពលភាព​ ហេតុដូច្នេះ សម្រាប់ប្រទេសនិងតំបន់ដែលស្ថិតក្នុងការអាទិភាពបន្ធូរបន្ថយនោះ យ៉ាងហោចណាស់ គឺក្នុងខែ​កក្កដា អាចចូលទៅកាន់ប្រទេសជប៉ុនបាន។ ប្រទេសវៀតណាម ថៃ អូស្រ្តាលីនិង​នូវែលសេឡង់​បាន​រាំង​ស្កាត់​ការ​រីក​រាល​ដាលនៃជំងឺរាតត្បាត COVÍ-19 ប្រកបដោយជោគជ័យ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ