12/07/2017 11:17 GMT+7 Email Print Like 0

ជប៉ុនបន្តជំរុញទំនាក់ទំនងលើច្រើនវិស័យជាមួយអាស៊ាន


ជប៉ុនបន្តជំរុញទំនាក់ទំនងលើច្រើនវិស័យជាមួយអាស៊ាន
 

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Sishida បានមានជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក​ទី​៥០​ទិវា​បង្កើតអាស៊ាន (ថ្ងៃទី៨សីហាឆ្នាំ១៩៦៧-ថ្ងៃទី៨សីហាឆ្នាំ២០១៧)។
រដ្ឋមន្ត្រីការបរទេសជប៉ុនបានអះអាងថា៖ជប៉ុនជានិច្ចកាលចាត់ទុកជប៉ុនជាតំបន់អភិវឌ្ឍន៍សកម្មមានការជះឥទ្ធិពលជាច្រើនចំពោះការអភិវឌ្ឍន៍​រួមក្នុងតំបន់និងពិភពលោក ។  ដូច្នេះ ជប៉ុនចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ាន​ ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងរបស់ពិភពលោក។ ភាគីជប៉ុនសង្ឃឹមថានឹងបន្តជួយឧបត្ថម្ភបណ្ដាប្រទេសអាស៊ានក្នុងក្របខ័ណ្ឌទ្វេភាគី។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស​ជប៉ុនក៏បានពិភាក្សាជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ានអំពីកិច្ចសហប្រតិបត្តិការក្នុង” យុទ្ធសាស្ត្រ​បើក​ទ្វារ សេរីភាពឥណ្ឌា ប៉ាស៊ីហ្វីក​” ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ