31/05/2015 09:51 GMT+7 Email Print Like 0

ជប៉ុននិងEU ព្រួយបារម្ភចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

នៅ​ក្នុងសន្និសីទជាន់ខ្ពស់​ជប៉ុន​និង​សហភាពអ៊ឺរ៉ុប​(EU) បាន​ប្រព្រឹត្ត​ទៅនៅទីក្រុង​តូក្យូរបស់ជប៉ុន នាថ្ងៃទី២៩ខែឧសភាឆ្នាំ​២០១៥ នាយក​រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ប្រធានក្រុម​ប្រឹក្សាអឺរ៉ុប Donald Tusk និង​ប្រធាន​គ​ណៈ​កម្មាធិ​ការ អឺរ៉ុប Jean– Claude Junker សុទ្ធតែសម្តែង​នូវការព្រួយ​បារម្ភ​ចំពោះការ​ដែល​ចិន បង្កើន​សកម្មភាព​សំដៅ​ប្រកាស​អធិបតេយ្យភាព នៅសមុទ្រខាងកើត។ តាម​សេច ក្តីថ្លែង​ការណ៍​រួម​ដែល​បាន​នាំចេញ​ក្រោយ​សន្និសីទ​ថា ជប៉ុ​ននិង EU នឹងបន្ត​សកម្មភាព​តាមដានស្ថាន​ភាព នៅសមុទ្រខាង​កើត សមុទ្រ Hoa Tung និង​មាន ការ​ព្រួយ​បារ​ម្ភចំពោះសកម្មភាព ដោយឯកតោរបស់ភាគីណាមួយ​ ដែលធ្វើឲ្យផ្លាស់ប្តូរ​សភាព​ដើម និង​បង្កើន​ភាព​តាន​តឹង​ផងដែរ។ ជប៉ុននិង EU ក៏បានអំពាវ​នាវឲ្យ​ភាគីនានា​អត់ធ្មត់ មិន​ប្រើប្រាស់​អំពើ​រហឹង្សា​ដើម្បី​ដោះស្រាយ​ជំលោះ​លើ​សមុទ្រ។ ជប៉ុននិងEU នាំចេញសេចក្តី​ថ្លែងការណ៍​ពោលខាង​លើក្នុងកាលៈទេសៈ​ ដែល បេកាំង​កំពុង​ជម្រុញ​ការកសាង​ប្រជុំ​កោះសិប្បនិម្មិត នៅសមុទ្រខាងកើត បង្កើន​ភាពតាន​តឹងក្នុង​តំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ