19/01/2015 09:25 GMT+7 Email Print Like 0

ជប៉ុននិងឥណ្ឌាឯកភាពពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក


រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានជួបធ្វើការជាមួយសមភាគីឥណ្ឌា លោកស្រី Sushma Swaraj

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥​ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida​ បានជួបធ្វើការជាមួយសមភាគី​ ប្រទេសម្ចាស់ផ្ទះ លោកស្រី Sushma Swaraj ក្នុងនោះ ភាគីទាំងពីរបាន​ឯកភាព​​រៀបចំ​សន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន-ឥណ្ឌា-អាមេរិក យ៉ាងឆាប់ៗ ​ដើម្បី​ពង្រឹងសម្ព័ន្ធភាព​ត្រី​ភាគី​នេះ។ ស្ដីពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបាន​ឯកភាពជំរុញខ្លាំងជាងទៀតទំនាក់ទំនងសន្តិសុខ ដោយការរៀប​ចំ​​បណ្ដាជំនួប​សន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។ ថ្លែងមតិ​ជាមួយមជ្ឈដ្ឋាន​សារព័ត៌
មាន​ បន្ទាប់ពីជំនួបសន្ទនានេះ រដ្ឋមន្ត្រីការបរទេសជប៉ុន​ Fumio Kishida បានអះអាងថា៖ការជំរុញទំនា​ក់ទំនង​ទ្វេភាគី​ជប៉ុន​-ឥណ្ឌា​នឹងរួមចំណែកដោះស្រាយរាល់បញ្ហានៅលើពិភពលោក និងនៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ