07/09/2015 14:24 GMT+7 Email Print Like 0

ជប៉ុននិងអាមេរិកឯកភាពនឹងសំរេចការចរចារលើកិច្ចព្រមព្រៀង TPP យ៉ាងឆាប់រហ័ស


រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso (ខាងស្ដាំ)និងសមភាគីអាមេ រិកលោក Jack Lew (រូបថត៖អ៊ីនធឺណែត)

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso និងសមភាគីអាមេរិកលោក Jack Lew នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៥​ បានឯកភាពថា រដ្ឋាភិបាលនៃប្រទេសទាំងពីរចាំបាច់ត្រូវសហប្រតិបតិ្តការសំដៅសំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) យ៉ាងឆាប់រហ័ស។ ថ្លែងមតិបន្ទាប់ពីជំនួបសន្ទនាជាមួយលោក Jack Lew នៅក្រៅសន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃ បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងអភិវឌ្ឍន៍ជួរមុខពិភពលោក (G២០) នៅទួរគី លោក Taro Aso បានឲ្យដឹងថា ភាគីទាំងពីរបានពិភាគ្សាអំពីភាពចាំបាច់ត្រូវទទួលឲ្យបាន TPP ជាមួយប្រទេសផ្សេងចំនួន១០យ៉ាង
ឆាប់រហ័ស។ តាមការគិតគូរថា នាពេលត្រូវបានចុះហត្ថលេខាហើយនោះ TPP នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរី ដោយមានចំនួនប្រជាជន៨០០លាននាក់ស្រូបយក៣០%នៃតំលៃប្រាក់ពាណិជ្ជកម្មទូទាំងពិភពលោកនិង៤០%ផលិតផលសេដ្ឋកិច្ចពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ