10/06/2017 09:28 GMT+7 Email Print Like 0

ជប៉ុននិងវៀតណាមជាដៃគូយុទ្ធសាស្ត្របើកទូលាយ

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអញ្ជើញឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ លោក Le Hoai Trung បានលើកច្បាស់ថា ជប៉ុន​និងវៀតណាមជាដៃគូ យុទ្ធសាស្រ្តបើកទូលាយ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅប្រទេសជប៉ុនគឺសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពគ្នាលើទិសដៅធំៗរួមទាំងដាក់ចេញវិធានការជាក់ ស្តែងជាច្រើនផងដែរ។


រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe (រូបថតៈ VOV) 
 
 

លើកិច្ចសហប្រតិបត្តិការនយោបាយសន្តិសុខ ភាគីទាំងពីរអះអាងថា ប្រទេសទាំងពីរជាដៃគូសំខាន់របស់គ្នានិងមានផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន។ ភាគីទាំងពីរក៏បានព្រមព្រៀងបង្កើនទំនុកទុកចិត្តនយោបាយនិងរក្សាជាប្រចាំឆ្នាំរាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់។ ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពអំពីសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ហើយភាគីទាក់ទិននានាគ្មានសកម្មភាពឯកតោភាគីដែលធ្វើឲ្យផ្លាស់ប្តូរសភាពដើមលើសមុទ្រ​ខាងកើត។ រួមជាមួយគ្នានោះជម្រុញការដោះស្រាយជម្លោះដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ ក្នុង​នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែង ការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិតំបន់ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យឆាប់មានសុពលភាព។


ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីលើកទី ២៣ ដែលបានរៀបចំនៅទីក្រុងតូក្បូចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦មិថុនាផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ