03/05/2017 15:58 GMT+7 Email Print Like 0

ជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥ចេញសេចក្ដីថ្លែងការណ៍ដោយថ្កោល ទោសស.ប.បកូរ៉េ


រដ្ឋមន្ត្រីការបរទេសជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥នៅសន្និសីទកាលពីថ្ងៃទី១ ឧសភា
(រូបថត៖Kyodo/TTXVN) 

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ជប៉ុននិងប្រទេសអាស៊ីកណ្ដាលចំនួន៥ (រួមមាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន ទួរមេនីស្ថាន និងអ៊ូបេគីស្ថាន) បានចេញសេចក្ដីថ្លែងការណ៍រួមដោយថ្កោលទោសករណីសាក​ល្បង​នុយ​ក្លេអ៊ែរនិងបាញ់បង្ហោះកាំជ្រួចជាបន្តបន្ទាប់របស់ស.ប.បកូរ៉េនាពេលកន្លងទៅ។សេចក្ដីថ្លែងការណ៍នេះត្រូវបាននាំចេញក្រោយពីសន្និសីទរដ្ឋមន្រ្តីការបរទេសជប៉ុននិងប្រទេសអាស៊ីកណ្ដាលនានាលើកទី៦នៅរដ្ឋធានី Ashgabat របស់ទួរមេនីស្ថាន។ សេចក្ដីថ្លែងការណ៍នេះលើកច្បាស់ថា មហិច្ឆតានុយក្លេអ៊ែររបស់ស.ប.បកូរ៉េជា ការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិនិងតំបន់ ព្រមទាំងដាស់តឿនឲ្យព្យុងយ៉ាងគោរពសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.បស្ដីអំពីការហាមឃាត់ប្រទេសនេះធ្វើការសាក ល្បងឧបករណ៍នុយក្លេអ៊ែរនិងប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួច។ នាថ្ងៃដដែល ក្នុងបម្រែបម្រួលគួរឲ្យភ្ញាក់ផ្អើល ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា លោកត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយមេដឹក នាំ ស.ប.បកូរ៉េលោក Kim Jong-un ប្រសិនបើលក្ខខ័ណ្ឌសមស្រប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ