06/02/2016 12:17 GMT+7 Email Print Like 0

ជប៉ុននិងប្រទេសជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រជុំអំ​ពី​បញ្ហា​កូរ៉េ​


សកម្មភាពនានាដើម្បីត្រៀមរៀបចំឲ្យការបាញ់បង្ហោះមីស៊ីលរបស់ព្យុងយ៉ាងនាថ្ងៃទី២៥ មករា (រូបថត៖Yonhap/TTXVN)

នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ អនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Seiji Kihara បាន​ជួបប្រជុំ​ជាមួយ​តំណាង​នៃប្រទេស​ជាសមាជិកមិន​អចិន្ត្រៃ នៃក្រុមប្រឹក្សាសន្តិសុខ​អ.ស.បនៅ​រដ្ឋធានីតូ​ក្យូរ​បស់​ជប៉ុន​អំពី​បញ្ហាកូ​រ៉េ។ ថ្លែងមតិ​នៅទី​នេះ លោក Kihara​ បានឲ្យដឹងថា ជប៉ុនមានគោលបំណងសហការយ៉ាង​ស្អិតរមួត ជាមួយប្រទេស​ពោល​ខាលើ ដើម្បីអំពាវនាវឲ្យស.ប.បកូរ៉េអត់ធ្មត់ ក្នុងនោះមានផែនការបាញ់បង្ហោះ​មីស៊ីល​របស់​ព្យុងយ៉ាង​ទៀត​ផង។ មុននោះ ព្យុងយ៉ាងបានជូនដំណឹងអំពីផែនការ​បាញ់បង្ហោះ​មីស៊ីល​បង្កប់​ផ្កាយរ​ណបក្នុង​អំឡុង​ពេល​ចាប់​ពី​ថ្ងៃទី​៨ ដល់ថ្ងៃទី២៥​ខែ​កុម្ភៈ ខាងមុខនេះ។ ប្រទេសជាសមាជិកមិនអចិន្ត្រៃចំនួន៩នៃក្រុម ប្រឹក្សាសន្តិសុខ​អ.ស.បរួម​មាន អង់ហ្គោឡា អេហ្ស៊ីប ម៉ាឡេស៊ី នូវែលហ្សេឡង់ សេណេហ្គាល់​អេស្ប៉ាញ់ អ៊ុយក្រែន អ៊ុយរូហ្គាយ និងវេ​នេហ្ស៊ុយ​អេឡា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ