23/03/2016 10:29 GMT+7 Email Print Like 0

ជប៉ុននិងបារាំងប្រឆាំងជំទាស់អំពើដោយឯកតោភាគីនៅសមុទ្រចិនខាងកើតនិងសមុទ្រខាងកើត


រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖AFP)

សារព័ត៌មានជប៉ុននាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ បានផ្សាយថា ក្នុងដំណើរទស្សន​កិច្ចនៅ​អឺរ៉ុប របស់​រដ្ឋមន្រ្តីការ​បរទេស​ជប៉ុន​ លោក Fumio Kishida អ្នកដឹកនាំផ្នែកការ​ទូតរូបនេះ បានជួបចរចារជាមួយសមភាគីបារាំង លោក Jean-Marc Ayrault ស្ដីអំពី​ការជំរុញកិច្ចសហប្រតិបតិ្តការក្នុងការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម លើទូទាំងពិភព​លោក។ នៅទីនេះ រដ្ឋមន្រ្តីទាំង​ពីររូបនេះក៏ថ្លែងបទ​សន្ទរកថាសំ ដៅប្រឆាំងជំទាស់​សកម្មភាព​ដោយ​ឯកតោភាគី​របស់​ប្រទេស​ណាក៏​ដោយ​ ដែល​ធ្វើឲ្យផ្លាស់ប្ដូនូវ​សភាពដើម នៅតំបន់សមុទ្រចិនខាងកើត និងសមុទ្រខាងកើត ក្នុងនោះមានអំពើ​ព្រងើយ​កន្ត្រើយច្បាប់​អន្តរជាតិ របស់ចិននៅតំបន់សមុទ្រ ជំលោះនាពេលថ្មីៗនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ