12/04/2015 13:58 GMT+7 Email Print Like 0

ជប៉ុននិងចិនឯកភាពជំរុញការផ្លាស់ប្តូរលើវិស័យជាច្រើន

នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥  ជប៉ុននិងចិនបានឯកភាពជំរុញការផ្លាស់ប្តូរ លើវិស័យជាច្រើនក្នុងកា​លៈ​ទេសៈ​​ទំនាក់ទំនងទ្វេភាគីកំពុងមានសញ្ញាកែលំអរ។ ថ្លែងមតិ​ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងតូក្យូ​បន្ទាប់​ពីកិច្ច​ប្រជុំជាមួយ គណៈប្រតិភូចិនដឹកនាំដោយអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មហាសន្និបាត តំ​ណាង​​ប្រជាជនចិនក្នុងទូទាំងប្រទេស (រដ្ឋសភា) លោក Ji Bingxuan ប្រធានខុទ្ទកាល័យ​គណៈមន្ត្រីជប៉ុន លោក Yoshihide Suga បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់នៃ​ការ​បង្កើន​សន្ទនា​ឲ្យ​សម​ស្រប​នឹង​ទំនាក់​ទំនង​យុទ្ធ​សាស្ត្ររវាងប្រទេស ទាំង ២។ ចិនសង្ឃឹមថា៖ ការជំរុញការផ្លាស់ប្តូរ​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ ជាពិសេស គឺ​ទេសចរណ៍​និងការជួបប្រាស្រ័យយុវជននៃប្រទេសទាំង ២៕
 
តាម VOV5-​វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ