17/04/2018 09:49 GMT+7 Email Print Like 0

ជប៉ុននិងចិនតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់


 ជប៉ុននិងចិនតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់

កិច្ចសន្ទនា​សេដ្ឋកិច្ចជាន់ខ្ពស់រវាងជ​ប៉ុន និងចិនបានប្រព្រឹត្តិទៅនាថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ​២០១៨ នៅទីក្រុង​តូក្យូប្រទេស​ជប៉ុន​។ រដ្ឋមន្ត្រីការបរ​ទេសជប៉ុន​លោក Taro Kono និងសមភាគីចិ​ន ​លោក Wang Yi​ បាន​ដឹក​នាំកិច្ច​សន្ទនានេះ។​

ថ្លែង​​មតិបើកកិច្ចសន្ទនានេះ​ លោក Taro Kono បានចាត់​ទុក​ថា៖ តួនាទី​ដ៏សំខាន់​ដែល​ជប៉ុន​និង​ចិន​អាច​រួម​វិភាគ​ទាន​ក្នុងខឿន​សេដ្ឋកិច្ច​ក្នុង​តំបន់ និងសកល ដោយទា​​មទារឲ្យប្រទេសទាំងពីរគប្បីផ្លា​ស់ប្ដូរថ្មី​នូវ​ទស្សនៈ និង​ពិភាក្សា អំពីវិធី​សហការជាមួយគ្នា។ លោ​ក Wang Yi មានបំណ​ងធ្វើ​ឲ្យស៊ីជម្រៅថែម​ទៀត​នូវ​កិច្ច​សន្ទនា​ជាមួយ​តូក្យូអំពី​កិច្ចស​ហប្រតិបត្តិការប្រតិប​ត្តិការទ្វេភាគី។

ក្នុង​ក្របខ័ណ្ឌនៃសន្និសីទនេះ ភាគីទាំ​ងពីរក៏បានពិភាក្សាអំពីសារៈសំ​ខាន់នៃ ពាណិជ្ជកម្ម​សេរីនិង​រក្សាប្រព័ន្ធ​ពាណិជ្ជកម្ម​សកលពហុភាគី ជាមួយអង្គ​ការពាណិជ្ជកម្មពិភពលោក​ (WTO) គឺជាមជ្ឈមណ្ឌលសម្រ​បសម្រួល ខណៈពេលដែល​អាមេរិក កំពុង​ច្បាមជាប់គោលនយោបាយគាំពារពា​ណិជ្ជកម្ម ជាបន្តបន្ទាប់ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ