18/12/2015 09:19 GMT+7 Email Print Like 0

ជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសន្តិសុខទូទាំងពិភពលោក


នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖AFP/TTXVN)

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះ​អាងថា ជប៉ុននឹង​ជំរុញ​ខ្លាំង​កិច្ច​សហ​ប្រតិបតិ្ត​ការ​សន្តិ​សុខ​ទូ​ទាំង​ពិភព​លោក។ សេចក្ដីប្រកាស ពោលខាង​លើត្រូវបាន​ចេញ​ផ្សាយ​នៅកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​មន្ត្រីជាន់​ខ្ពស់ នៃ​ក្រសួង​ការពា​រ​ជាតិ​ និងមេបញ្ជាចំនួន១៨០រូបនៃកងកម្លាំងស្វយការពារ​ជប៉ុន (JSDF) ដែលប្រព្រឹត្តទៅ​ នាថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ២០១៥។ ថ្លែងមតិនៅទីនេះ លោក Shinzo Abe បានសង្កត់ធ្ងន់ទៅលើសារសំខាន់​នៃច្បាប់​សន្តិ​សុខ​ ដែលទើបនឹងបានអនុម័តកាលពីខែកញ្ញាកន្លងទៅ។ តាម​លោកថា ដើម្បី​សម្រប​ខ្លួន​ជាមួយ​ការ​ផ្លាស់​ប្ដូរ​របស់​សម័​យ​កាល ជប៉ុនត្រូវការបើក​ទូលាយ​តួនាទី​របស់ JSDF ក្នុងការ​ចូល​រួម​ការ​ពារ​សន្តិភាព​ពិភព​លោក។ លោក​​ Shinzo Abe បានសង្កត់ធ្ងន់ថា សន្តិសុខរបស់ប្រជាជនជប៉ុនតភ្ជាប់​ជាមួយ ស្ថិរភាព​របស់​ពិភព​លោក។ នៅកិច្ច​ប្រជុំនេះដែរ រដ្ឋ​មន្រ្តីការពារជាតិជប៉ុនលោក Gen Nakatani បានឲ្យដឹងថា សកម្មភាពរបស់ JSDF នៅ​ឯបរទេស​នឹងត្រូ​វបាន​ជំរុញខ្លាំង​នាពេលខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ