25/03/2015 14:53 GMT+7 Email Print Like 0

ជប៉ននិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនិងសេដ្ឋកិច្ច

ជប៉ុននិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ​ និងសេដ្ឋកិច្ចតាម​នោះ​តូក្យូ នឹង​ផ្គត់​ផ្គង់​ឲ្យ​​ឥណ្ឌូនេស៊ីបណ្តា​ខ្ទង់ ប្រាក់​កម្ចី​ដោយ​ការប្រាក់ទាបមានតម្លៃជាង១ពាន់លានដុល្លារ​អាមេរិក ដើម្បី​កសាង​ប្រព័ន្ធ​គម​នាគម​ទំនើប មានទ្រង់​ទ្រាយធំនៅរដ្ឋ​ធានី Jakarta។


ថ្នាក់ដឹកនាំជប៉ុននិងឥណ្ឌូនេស៊ីនៅខាងក្រៅសន្និសីទកាសែតនៅក្រុងតូក្យូ (រូបថតៈ AP)

ក្នុងងជំនួបសន្ទនា នៅទីក្រុងតូក្យូរបស់ជប៉ុននាថ្ងៃទី២៣ខែមិនាឆ្នាំ២០១៥ នាយករដ្ឋមន្ត្រី​ជប៉ុន និង​ប្រធា​នាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​អប់​អរសាទរ​ចំពោះការ​ដែលប្រទេស​ទាំងពី​រ ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀងសហប្រតិបត្តិការ ការពារ​ជាតិតាម​នោះ​ជប៉ុន​នឹងជួយ​កសាង​សមទ្ធភាព​សម្រាប់​ បណ្តា​កង​កម្លាំង​ឥណ្ឌូ​នេស៊ី​ក៏ដូចជា បណ្តាកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកាតព្វកិច្ចរក្សា​សន្តិភាព​អភិវឌ្ឍន៍ សំភា​រឧ​បក​រណ៍យោធា​។ ទន្ទឹមនឹង​នោះ ថ្នាក់ដឹកនាំទាំងពីររូប​នេះ ក៏បានព្រម​ព្រៀង បង្កើត​យន្តការ​សន្ទនា​ថ្នាក់​រដ្ឋម​ន្ត្រី​សំដៅ​ជម្រុញកិច្ចសហប្រតិបត្តិការ​ សេដ្ឋកិច្ច​និង​ឧស្សាហកម្ម ព្រម​ទាំង​សន្យា អនុ​វត្ត​ផែនការ​បង្កើន​ជំនួ​ប​សន្ទ​នា​រវាង​រដ្ឋមន្ត្រី​ការពារជាតិ និងការទូតនៃប្រទេសទាំង​ពីរ តាម​កិច្ចព្រមព្រៀង​សម្រេចបាន​រវាង រដ្ឋមន្ត្រីក្រ​សួង​ការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការបរទេស​នៃប្រទេស​ទាំងពីរ ដោយ​មានឈ្មោះ​ថា​ជំ​នួប​សន្ទនា​សន្តិ​សុខ២+២។ នាបច្ចុប្បន្ន ប្រទេស​ទាំងពីរ​មិនទាន់ដំណើរការជំនួប​សន្ទនានេះនៅឡើយ​។

ក្នុងបំណងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីជប៉ុន Abe និង​លោក​ប្រធានា​ធិបតី​ឥណ្ឌូ​​នេ​ស៊ី Joko Jokowi បានអំពាវ​នាវឲ្យចិន​និងបណ្តាប្រទេស​អាស៊ាន ជម្រុញការ​ពិគ្រោះយោបល់ ដើម្បី​ឆ្ពោះ​​ការ​សម្រេច​ក្រម​ប្រតិបត្តិតំបន់ នៅសមុទ្រ​ខាង​កើត (COC) និងដាស់តឿនប៉េកាំង​រួមជាមួយ​ភាគីនានា​ដោះ​ ស្រាយបញ្ហាដោយ​ឈរលើច្បាប់​អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ