21/01/2015 14:28 GMT+7 Email Print Like 0

ជនអ៊ីរ៉ង់ចំនួនជាងពីរពាន់នាក់បានធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនាវដ្តីCharlie Hebdo


ជនអ៊ីរ៉ង់ចំនួនជាងពីរពាន់នាក់បានធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Hebdo

បាតុកម្ម​បានកើត​មានឡើង​នាថ្ងៃទី​១៩ ខែ​មករា​ឆ្នាំ២០១៥ពេល​ដែលបណ្ដា​បាតុករ​ប្រមូលផ្តុំ​នៅខាង​ក្រៅស្ថាន​ទូត​បារាំង​ ប្រចាំ​នៅទីក្រុង Tehran និង​អំពាវនាវ​អោយនិរទេស​ឯកអគ្គ​រដ្ឋទូត​បារាំង។ ដោយ​មូលហេតុ​សន្តិ​សុខ​​​​ស្ថាន​​ទូត​បារាំង​បានជូ​នដំណឹង​បិទទ្វាស្ថាន​ទូត នាថ្ងៃទី១៩​ ខែមករាឆ្នាំ២០១៥។ បណ្ដា​បាតុករ​បាន​អោយ​ដឹង​​​​ថា៖ ការ​ធ្វើបាតុកម្មនេះគឺដើម្បីបរិហាទស្សនាវដ្តី Charlie Hebdo ដែល​បាន​ចុះផ្សាយ​រូបត្លុក​របស់​អ្នក​ទស្ស​ទាយ​​មូហាម៉េត របស់ឥស្លាម និងស្ថានទូតបារាំងបានបង្ខំនារីដកចេញរនាំងបាំងមុខ ហើយទើបផ្តល់ Visa។ បា​តុ​ករ​ក៏បានរិះគន់ដំណើរទស្សនកិច្ចនៅបារាំងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ​២​ថ្ងៃ​ក្រោយ​ពី​ពេល​រូបត្លុកនេះបានចុះផ្សាយ។

នា​ពេលនោះ​ នាថ្ងៃនេះដែរ នៅតំ​បន់ Gaza ជនឥស្លាម​ចំនួន២០០នាក់​នៃ​ក្រុម​ជ្រុល​និយម Salafi បាន​​កាន់​ទង់​​​ជាតិ​​របស់​​អង្គការ​ភេរវកម្ម រដ្ឋ​ឥស្លាមស្វ័យ​​ប្រកាស ​(IS) ស្វែងរ​កវិធីសម្រុក​​ចូលក្នុង​​មជ្ឈមណ្ឌល​​វប្បធម៌​បា​រាំង ​និង​​ស្រែក​ខ្លាំងពាក្យ​​គំរាមគំហែងដល់​អាយុជីវិតរបស់​បុគ្គលិកនៃមជ្ឈ​មណ្ឌលនេះដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ