25/04/2017 10:20 GMT+7 Email Print Like 0

ជនវៀតណាមនៅស្វីសឆ្ពោះទៅប្រទេសជាតិ


 ជនវៀតណាមនៅស្វីសឆ្ពោះទៅប្រទេសជាតិ (TTXVN)

នាថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៧ ​ក្រុមបេសកកម្ម​អចិន្ត្រៃយ៍វៀត​ណា​ម ​អមអង្គ​ការ​សហប្រជាជាតិ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និងបណ្ដា​អង្គការ​អន្តរជាតិផ្សេងៗប្រចាំនៅហ្សឺណែវ (ប្រទេសស្វីស)បាន​ប្រារព្ធ​ឡើង​​សិក្ខាសាលា "បញ្ញវន្ត​វ័យក្មេង​វៀតណាម​នៅស្វីស​ជាមួយ​ប្រទេសជាតិ “ ។ បណ្ដា​បញ្ញវន្ត​​វ័យក្មេង​របស់​វៀត​ណាម​ បាននាំមកសិក្ខាសាលានេះនូវ​បទ​អន្តរគមន៍​​ស្ដីអំពី​បណ្ដា​វិស័យ​ដូចជា៖ បច្ចេកវិជ្ជាព័ត៌មាន សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ និង​កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិភាគសក្ដានុភាព តួនាទី ការរួម​ចំណែក​របស់​បញ្ញវន្ត​ដែល​កំពុង​ធ្វើការ នៅអង្គការអន្តរជាតិនៅហ្សឺណែវ​។
 
​ថ្លែងមតិ​នៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមលោក Duong Chi Dung បាន​ទទួល​យកនូវ​មតិរួមចំណែករបស់បញ្ញាវន្ត ​ក្នុងនោះ​មាន គំនិត​ថ្មីស្ដីអំពីការបង្កើត យន្តការអចិន្រ្តៃតភ្ជាប់ទំនាក់​ទំនង​​រវាង​បញ្ញាវន្ត​វៀត​ណាមនៅស្វីស ។ដើម្បីតភ្ជាប់និងជំរុញការរួមចំណែក របស់បញ្ញាវន្តវៀត​ណាម​នៅស្វីស​ឯ​កអគ្គ​រដ្ឋទូត លោក Duong Chi Dung ស្នើឲ្យ​សកម្មភាពទាំងនេះ​គប្បីរៀបចំជាប្រចាំ ក្រុមបេសកកម្ម និងស្ថាន​ទូតវៀត​ណាម ​ជាស្ពានតភ្ជាប់ដើម្បី​បញ្ញាវន្ត​ផ្សព្វផ្សាយ នូវ​ការរួម​ចំណែក​ជាក់ស្ដែង​ប្រកប ដោយ​ប្រសិទ្ធភាព​សម្រាប់​ប្រទេសជាតិ​ ៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ