26/01/2016 10:00 GMT+7 Email Print Like 0

ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីវកអដ្ឋស័ក


ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីវកអដ្ឋស័ក

ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំវកអដ្ឋស័ក​២០១៦ នាយប់ថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៦ ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅកម្ពុជា បាន​រៀបចំពិធី​ទទួលចូលឆ្នាំថ្មី។ ថ្លែង​មតិនៅទី​នេះ ភារៈ​ធារីស្ថាន​ទូត​វៀត​ណាម ប្រចាំ​នៅ​កម្ពុជា លោក Nguyen Trac Toan បានជូនដំណឹង ចំពោះអាណិកជនអំពីសមិទ្ធិផល​សេដ្ឋកិច្ច សង្គម​របស់​វៀត​ណាម​ ទទួលបានក្នុងឆ្នាំកន្លងទៅ ដែលក្នុងនោះ កំណើនសេដ្ឋកិច្ច​ទទួលបានជិត​៦,៧%។ លោក Nguyen Trac Toan បាន​អះអាងជាថ្មី​ម្តងទៀតថា៖ ទស្សនះមុនក៏​ដូចជាក្រោយរបស់បក្ស រដ្ឋ​វៀត​ណាម គឺជន​វៀត​ណាម​នៅឯ​បរ​ទេស​និយាយ​រួម​និង​ ជនវៀតណាមនៅកម្ពុជានិយាយដោយឡែក ជាផ្នែកមួយ​ដែលមិនអាចកាត់​ផ្តាច់​ចេញ​បាន​របស់​វៀត​ណាម​ឡើយ។

​ក៏ក្នុងថ្ងៃទី២៤ ខែ​មករា នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកាវ(ចិន) គណៈកម្មាធិ​ការអំពីជនវៀតណាម នៅឯបរទេស បាន​រួម​សហការ ជាមួយអគ្គកុងស៊ុលវៀត​ណាមប្រចាំ នៅហុងកុងនិង​ម៉ាកាវ និង​សម្ព័ន្ធ​សមាគម​ជន​មាន​ស្រុក​កំណើត​វៀត​ណាម នៅម៉ាកាវ បានរៀបចំ​ទទួលក្រុមសិល្បពីហាណូយមក​ម៉ាកាវ សម្ដែង ដើម្បី​បំរើជន​វៀតណាម​ដែល​កំពុង​រស់នៅ សិក្សារៀន​សូត្រនិងរ​កស៊ីនៅទីនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ