28/01/2016 09:38 GMT+7 Email Print Like 0

ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី


ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

នាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ជនវៀតណាមចំនួនជាង៥០០នាក់នៅទីក្រុង​បាង​កក និង​ខេត្តជំវិញ​នានា នៅ​ បាន​ចូលរួមពិធីជួបប្រាស្រ័យ ទទួលនិទាឃ​រដូវ​ទទួលឆ្នាំថ្មី។ ពិធីនេះ​បានប្រព្រឹត្ត​ទៅប្រកប​ ដោយ​កក់​ក្តៅ សប្បាយ​រីករាយ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅថៃ លោក Nguyen Tat Thanh​បាន​សង្កត់​ធ្ងន់​ថា៖ ឆ្នាំ ២០១៦ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទិ៤០ ទិវាបង្កើត​ទំនាក់ទំនងការទូត​វៀតណាមនិងថៃ ដូច្នេះ មាន​គោលបំណង​ថា៖ ជនវៀតណាម​នៅទី​នេះ រួមសហការ​ជាមួយ​ស្ថាន​ទូត​រៀប​ចំ​សកម្មភាព ​ជាក់​ស្ដែង​អប​អរ​សាទរ​ព្រឹត្តិការណ៍​នេះ។ ឯកអគ្គរដ្ឋទូត Nguyen Tat Thanh ក៏បានស្នើដែរថា៖ “ការជួយឧបត្ថម្ភប្រជាពល​ករដ្ឋ និង​ពលករ​វៀត​ណាម នៅថៃជាភារកិច្ចរបស់ស្ថាន​ទូតក្តី ប៉ុន្តែ​យើងខ្ញុំក៏មានគោលបំណង​ថា៖ ជន​វៀត​ណាម​នៅថៃ​ជួយ​ឧបត្ថម្ភ និង​ចែករំលែក រួមវិភាគទានសកម្មភាពនេះដែរ។ នាពេលខាងមុខនេះកិច្ចសហប្រតិ​បត្តិការ​ពល​លករ​រវាង​ប្រទេស​ទាំងពីរ ចូលជាធរមាន​បើកចេញឱកាសទៅធ្វើការ​នៅថៃ។ នេះគឺជា​គោលការណ៍​សំខាន់​របស់​រដ្ឋាភិបាល​ នៃប្រទេសទាំងពីរ​ដូច្នេះ​សង្ឃឹមថាបងប្អូន​នៅទីនេះគាំ​ទ្រ និងជួយ​ជ្រោម​ជ្រែង ដើម្បី​គោលការណ៍​នេះ​បាន​​អនុវត្ត​ប្រកប​ដោយ​ល្អប្រសើរ​៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ