04/01/2017 09:47 GMT+7 Email Print Like 0

ជនវៀតណាមនៅ Angola និងសាធារណះឆែកទទួលបុណ្យចូលឆ្នាំថ្មី២០១៧


ជនវៀតណាមនៅ Angola និងសាធារណះឆែកទទួលបុណ្យចូលឆ្នាំថ្មី២០១៧

ក្នុងបិរយាកាសទទួលបុណ្យចូលឆ្នាំសកល នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សហគមន៍​ជនវៀតណាមនៅ Angola និងស្ថានទូតបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី​ ២០១៧ ​នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅ Angola ។​ថ្លែងមតិនៅទីនេះ​ ឯកអគ្គរដ្ឋទូត លោក Nguyen Manh Cuong បាន​ជូនដំណឹងអំពីសមិទ្ធិផល​លេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ ការខំប្រឹងប្រែង ដែលវៀតណាមនិង Angola កំពុងអនុវត្តសំដៅ​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតបាន​អំពាវនាវអោយបណ្ដាអ្នកជំនាញការ អាជីវករ និងបងប្អូនជនវៀតណាមនៅ ​Angola ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព បន្តរួមចំណែកជំរុញទំនាក់ទំនង​មិត្តភាព​ ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាថ្ងៃដដែល ជនវៀតណាមជាង៣០០នាក់ នៅខេត្ត Pardubice (សាធា​រណៈរដ្ឋឆែក) បានអញ្ជើញចូលរួមពិធីបុណ្យទទួលនិទាឃរដូវ ដោយសហគំន៍​ជនវៀតណាមរៀបចំឡើង។ លោកស្រី​Nguyen Thi Thuy ជនវៀតណាម​មួយនាក់នៅឆែក បានអោយដឹងថា៖

“ ថ្ងៃនេះ បានចូលរួមពិធីទទួលបុណ្យចូលឆ្នាំថ្មី ខ្ញុំសប្បាយរីករាយណាស់។ យើងខ្ញុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដូចនៅវៀតណាម។ ទោះបីជារស់នៅឆ្ងាយពី​ស្រុកកំណើតក្តី ប៉ុន្តែខ្ញុំឃើញថាប្រជាជននៅទីនេះ សាមគ្គី ស្និទ្ធស្នាលជាមួយគ្នាណាស់​៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ