ជនវៀតណាមនៅឯបរទេសជិត១ពាន់នាក់នឹងចូលរួមកម្មវិធីនិទាយរដូវនៅស្រុកកំណើតឆ្នាំ២០១៥
នាព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម គណៈកម្មការរដ្ឋអំពីជនវៀតណាមនៅឯបរទេសនៃក្រសួងការបរទេស វៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង រៀបចំសន្និសីទ កាសែតអំពីកម្មវិធីជួបមុខ“និទាយរដូវនៅស្រុកកំណើត”ឆ្នាំ២០១៥ ជាមួយជនវៀតណាមនៅឯបរទេស ដោយប្រធានបទ “មាតុប្រទេសដ៏ រុងរឿង”។តាមគំរោង មានជនវៀតណាមនៅឯបរទេសពី៨០០ដល់១ពាន់នាក់ វិលត្រឡប់មកចូលរួមព្រឹត្តិការណ៍នេះ។ កម្មវិធីនិទាយរដូវនៅស្រុកកំណើតឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុង២ថ្ងៃគឺថ្ងៃទី៧និងទី៨ កុម្ភៈ ខាងមុខ។ នៅសន្និសីទកាសែតនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Vu Hong Nam បានឲ្យដឹងថា៖

កម្មវិធីនិទាយរដូវនៅស្រុកកំណើតឆ្នាំ២០១៤
“ឆ្នាំ២០១៥ជាឆ្នាំដែលយើងរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យធំៗជាច្រើនរបស់ប្រទេសជាតិដូចជា ៤០ឆ្នាំរំដោះភាគខាងត្បូង ៧០ឆ្នាំឯករាជ្យ និង៨៥ឆ្នាំបង្កើតបក្សកុម្មុយនិស។មោទនភាពទាំងនេះត្រូវបានបង្ហាញក្នុងប្រធានបទនៃកម្មវិធី និទាយរដូវនៅស្រុកកំណើតឆ្នាំ២០១៥។ និងយើងជ្រើសរើសកំពង់ផែ Nha Rong ដើម្បីបង្ហាញពីការគោរព ដឹងគុណចំពោះលោកប្រធានហូជីមិញ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម