02/02/2016 10:27 GMT+7 Email Print Like 0

ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី


ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

អបអរសាទរបក្ស-អបអរសាទរនិទាឃរដូវ -សាមគ្គីភាពសហគមន៍ - ឆ្ពោះទៅស្រុក​កំណើត ជាប្រធាន​បទនៃកម្ម​វិធី​ជួប​ប្រាស្រ័យ ក្នុង​ឱកា​ស​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីវៀត​ណាម ដែលបានប្រារព្វ​ឡើង នាយប់ថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០១៦ នៅទីក្រុង​វៀងច័ន្ទ (ឡាវ)។ ក្នុងបរិយាកាសកក់ក្តៅ បងប្អូនអាណិកជន និងបណ្ដាកម្មាភិបាល​បុគ្គលិក​ស្ថាន​ទូត​វៀត​ណាម និងស្ថាប័នដំណាងនានា ជល់កែវជូនពរឆ្នាំថ្មី ច្រៀង​បទចម្រៀង​នានា​លើក​សរសើរ​ភាព​ស្រស់​ស្អាត​ស្រុក​កំណើត ប្រទេសជាតិ។ លោកស្រី Nguyen Thi Nuong អាណិកជនវៀតណាម នៅទីក្រុង​វៀង​ច័ន្ទ បាន​អោយ​ដឹងថា៖

​“​បណ្ដាស្ថាប័ន ស្ថានទូតបានរៀបចំបុណ្យចូលឆ្នាំថ្មីនេះ សំរាប់សហគមន៍​យើងខ្ញុំ ដើម្បីឆ្ពោះទៅស្រុក​កំណើត ដើម្បី​កូនចៅ​យើងខ្ញុំបាន​ទទួល​បុណ្យចូល​ឆ្នាំ​ថ្មី។ យើង​ខ្ញុំសប្បាយ​រីករាយ និង​មោទន​ខ្លាំង​ណាស់។”​ ក៏ក្នុង​ឱកាស​ទទួល​​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី ស្ថាន​ទូតវៀតណាមប្រចាំនៅអង់គ្លេស ឥណ្ឌូនេស៊ី សិង្ហបុរីនិង​អ៊ីតាលី បានរៀប​ចំកម្ម​វិធី​ទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក២០១៦ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ