17/11/2014 09:21 GMT+7 Email Print Like 0

ជនវៀតណាមនៅអូស្ត្រាលីឡើងសម្លេងអំពីបញ្ហានៅ សមុទ្រខាងកើតក្នុងឱកាសសន្និសីទ G20


ជនវៀតណាមនៅអូស្ត្រាលីឡើងសម្លេងអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឱកាសសន្និសីទ G20

ក្នុងឱកាសសន្និសីទកំពូលនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ច​អភិវឌ្ឍន៍ ​និងទើបជឿនលឿន (G20)ដែល​​​កំពុងប្រព្រឹត្តទៅ​នៅទីក្រុង​ Brisbane រដ្ឋ Queensland នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ សមាគមអាជីវក​រ​វៀត​ណាមនៅអូស្ត្រាលី (VBAA) បានផ្ញើសារលិខិត​ជូន​ចំពោះនាយក​រដ្ឋមន្ត្រី​អូស្ត្រាលីលោក Tony Abbott ក៏ដូចជាបណ្ដាថ្នាក់ដឹកនាំ និងដំណាង​ចូលរួម​សន្និសីទ​លើក​នេះ ដោយបង្ហាញនូវការព្រួយបារម្មណ៍ចំពោះបំរ៉ែ​បំរូលនាពេលថ្មីៗនេះ នៅសមុទ្រ​ខាង​កើត​ ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់។ ក្នុងសារលិខិតនេះ VBAA បានអំពាវនាវ​អោយ​អូស្ត្រាលី ​​នាច្ចុប្បន្ន​ជាប្រធាន G20 និង ប្រធានប្តូរវេណ ក្រុមប្រឹក្សារសន្តិសុខអង្គការ​សហ​ប្រជាជាតិ​​ ត្រូវអះអាងយ៉ាងខ្លាំងក្លាជាងទៀតនូវផលប្រយោជន៍រួម​របស់ ​Canberra និង​ក្រុម G20 ក្នុងការរក្សារសន្តិភាព ស្ថិរភាព គោរពច្បាប់អន្តរជាតិ ពាណិជ្ជកម្មស្របច្បាប់ សេរី​ភាព​នាវាចរណ៍​ និង​អាកាសចរណ៍នៅសមុទ្រខាងកើត។ VBAA ក៏បានស្នើអូស្ត្រាលីត្រូវ​អំពាវនាវ​អោយ​ភាគីនានាត្រូវសហប្រតិបត្តិការជាមួយគ្នាក្នុងការធានាសន្តិសុខ សុវត្ថិភាព​នាវាចរណ៍​នៅ​សមុទ្រខាងកើត។

ក្នុងឱកាសនេះដែរ សិក្ខាកាម និស្សិតវៀតណាមដែលកំពុងសិក្សារនិងរសនៅនៅអូស្ត្រាលី ក៏​បាន​ចុះហត្ថលេខាលើ​លិខិតធំហរ របស់សមាគមនិស្សិតវៀតណាម នៅមហាវិទ្យាល័យ Griffith តាក់តែងឡើង និងផ្ញើមក G20 ដើម្បីមិត្តភក្តិអន្តរជាតិ​យល់ដឹងបន្ថែមអំពីស្ថានភាពនៅសមុទ្រ​ខាង​​កើត​ ​ហើយពីនោះ គាំទ្រវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះ​សមុទ្រ នៃ​មាតុ​ប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ