03/11/2015 09:12 GMT+7 Email Print Like 0

ជនវៀតណាមនៅអូស្ត្រាលីនិង New Caledonia រក្សាអត្តសញ្ញាណជាតិ


ជនវៀតណាមនៅអូស្ត្រាលីនិង New Caledonia រក្សាអត្តសញ្ញាណជាតិ

ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែតុលា​ឆ្នាំ២០១៥​ ក្រុមការងារដឹកនាំដោយអនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀត​ណាម និង​ជាប្រ​ធាន​គណៈកម្មាធិការ​ជាតិ អំពីជនវៀតណាមនៅ​ឯបរទេស លោក Vu Hong Nam បាន​អញ្ជើញ​ទៅ​បំពេញ​ការងារ នៅអូស្ត្រលីដើម្បី​ស្វែងយល់​អំពីស្ថានភាព​សហគមន៍​ជន​វៀតណាម​នៅទីនេះ។ ក្នុងរយៈពេល​នៅទី​នេះ​ អនុ​រដ្ឋមន្ត្រីលោក Vu Hong Nam មានជំនួបធ្វើកា​រ​នៅស្ថានទូតវៀតណាម ប្រចាំនៅ​អូស្ត្រាលី និង​អគ្គ​កុង​ស៊ុល​វៀត​ណាម ប្រចាំនៅSydney ទៅទស្សនាផ្សារ​វៀតណាម ជួបពិភាក្សាជាមួយគ្រួសារជន​វៀតណាម មួយ​ចំនួន​នៅSydne។ នៅ​ក្នុងជំនួបទាំងនេះ លោក Vu Hong Nam បានសម្ដែង​គោលបំណង​ថា៖ ជនវៀត​ណាម​នៅ​អូស្ត្រាលីជា​និច្ច​កាលសាមគ្គី​ភាព ជួយ​ឧបត្ថម្ភគ្នាទៅវិញ​ទៅមក សម្រប​ខ្លួន​ចូលក្នុងសង្គម​ប្រទេស​សាមី​ផង និង​រក្សា​អត្ត​សញ្ញាណវប្បធម៌វៀតណាមផង និងពង្រីកតួនាទីជាស្ពានមិត្តតភ្ជាប់វៀតណាម និងអូស្ត្រាលីទៀតផង។​ 

មុននេះ ពីថ្ងៃទី២៤ដល់​ថ្ងៃទី​២៨ខែតុលា អនុរដ្ឋមន្ត្រី លោក Vu Hong Nam ក៏បានទៅបំពេញ​ការ​ងារ​នៅ New Caledonia ជាតំបន់ដែន​ដីរបស់​បារាំង នៅភាគ​ខាង​ត្បូង អាស៊ី-ប៉ាស៊ីហ្វីក ដើម្បីជួប​ប្រាស្រ័យ​ជាមួយ​ដំណាង​ជ​ន​វៀត​ណាម និង​រដ្ឋអំណាចតំបន់នេះផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ