06/04/2016 10:46 GMT+7 Email Print Like 0

ជនរួមជាតិខ្មែរសាមគ្គីគ្នាឆ្លងផុតរាល់ការលំបាកដើម្បីវឌ្ឍនភាពនៃប្រទេសជាតិ


លោក Nguyen Thien Nhan ថ្លែងមតិនៅក្នុងពិធីជួបសំណេះសំណាល (រូបថតៈ Ngọc Thiện-TTXVN)

ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មី​របស់ជនរួមជាតិជា​ជនជាតិ​ខ្មែរ នាព្រឹក​ថ្ងៃទី៥ ខែ​មេសា ឆ្នាំ២០១៦​គណៈ​កម្មាធិការ​ទទួល​បន្ទុក Nam Bo ខាងលិចបានរៀបចំពិធីជួប សំណេះសំណាលអ្នកបដិវត្តជើងចាស់ ព្រះសង្ឃ ព្រះតេជគុណ ឧបស័ក ឧបាសិការខេត្ត ក្រុង នានានៅវាល​សណ្តទន្លេ Cuu Long ។ ថ្លែងមតិនៅទីនេះ ប្រធាន​គណកម្មាធិការ​មជ្ឈឹមរណ​សិរ្សមាតុភូមិ​វៀតណាម លោក Nguyen Thien Nhan បាន​លើកសរសើរនូវការខំប្រឹង ប្រែង​និង​ស្មារតី​សាមគ្គី ឆ្លង​ផុតរាល់ការលំបាករបស់​ជនរួមជាតិជាជនជាតិខ្មែរ  រាប់លាននាក់ដើម្បីការអភិវឌ្ឍន៍ របស់​ប្រទេស​ជាតិ​​និយាយរួមនិងតំបន់ Nam Bo ខាងលិចនិយាយដោយឡែក។ លោក Nguyen Thien​ Nhan បាន​លើក​ច្បាស់​ថា៖​​ “ចំពោះមុខស្ថានភាពជាក់ស្តែង គឺទន្ទឹមជាមួយការលើកកំពស់ចំណេះវិជ្ជា និង​លើក​ស្ទួយ​ជីវភាព​រស់​នៅប្រចំា​ថ្ងៃម​ក សង្ឃឹមថានាពេលខាងមុខ ជាពិសេស នៅទីប្រជុំជ​ន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​ នៅច្រើ​ន​នោះ​គប្បី​សាមគ្គី​គ្នា​ផ្លាស់​ប្តូរបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍រូបសណ្ឋានសហករបែបថ្មី ដើម្បីបន្សាំនឹង​បំរ៉ែបំរួលអាកាសធាតុ សំដៅ​​ជម្រុញផលិតកម្ម ឲ្យមានភាពល្អប្រសើរថែម​ទៀត”។


ព្រះតេជគុណ Dao Nhu ថ្លែងមតិនៅក្នុងការជួបជាមួយគណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិច (រូបថតៈNgọc Thiện-TTXVN )

មុននោះ នារសៀលថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០១៦​ លោក Nguyen Thien Nhan បាន​អញ្ជើញ ទៅសាក​សួរ​សុខ​ទុក្ខ​និងជូន​ពរបុណ្យ​ចូល​ឆ្នាំថ្មី នៅវត្តពិទូឃោសរង្សីនៅខ័ណ្ឌ​ Ninh  Kieu ទីក្រុង Can Tho ។ នៅទីនេះលោក Nguyen Thien Nhan បានជូនពរ​ឆ្នាំថ្មី​ដល់ឧបស័ក ឧបាសិការនៅវត្តពិទូឃោសរង្សី និយាយដោយឡែកនិងជន​រួម​ជាតិ​ខ្មែរ Nam Bo ខាងលិចនិយាយរួម។ លោក Nguyen Thien Nhan បាន​លើក ច្បាស់ថា៖

“ជនរួម​ជាតិខ្មែរ Nam Boខាងលិចកំពុងត្រៀម​រៀបចំ ទទួលបុណ្យចូលឆ្នាំថ្មីរបស់​ខ្លួន ហើយ​ថ្នាក់​ដឹកនាំនៃ​តំបន់​នានាក៏​រួម​ជាមួយ​បងប្អូន​ជន​ រួមជាតិចូលរួមរៀបចំ​ផងដែរ។ ថ្ងៃនេះ យើងខ្ញុំសូមតាងនាមបក្ស រដ្ឋ និង​គណៈ​កម្មាធិការ​បជ្ឈឹ​មរណ សិរ្សមាតុភូមិវៀតណាម មក​ដល់ទីក្រុង Can Tho ដើម្បី ទទួលអំណរសប្បាយ​ជាមួយ​បង​ប្អូន​មីង​មា និង​នាំមកជូនបងបង​ប្អូនជន រួមជាតិនូវមនោសញ្ចេតនា របស់ពលរដ្ឋវៀតណាម៩០លាន​នាក់​ដែល​ទទួល​សេច​ក្តីសប្បាយ​រីករាយជិត​ ស្និទ្ធិស្នាលជាមួយជនរួមជាតិ Nam Bo ខាងលិច”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ