15/02/2018 13:52 GMT+7 Email Print Like 0

ជនបរទេសរំភើបចិត្តជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម

នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ គឺគ្រប់ទិសទីលើទូទាំងប្រទេសវៀតណាមសុទ្ធតែត្រូវបានតុបតែងចម្រុះពណ៌ដោយផ្កាម៉ាកខៃ ផ្កា អង្គារសីល និងដើមឃ្វិត។

មិនត្រឹមតែប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំង ជនបរទេសជាច្រើននាក់ដែលកំពុងរស់នៅ ធ្វើការនៅទីនេះ ក៏សុទ្ធតែមានការ ចាប់អារម្មណ៍ចំពោះបុណ្យចូលឆ្នាំថ្មីប្រពៃណីកំពុងមកដល់ទៀតផង។

Sofia Kukkonen ជាវិចិត្រការិនីទេពកោសល្យមួយរូប ក្នុងចំណោមវិចិត្រករសម័យកាលឆ្នើមបំផុតទាំង១០រូបរបស់ប្រទេសហ្វាំងឡង់ បានចែករំលែកថា នេះជាលើកដំបូងដែលគាត់ទទួលបុណ្យ Tet នៅវៀតណាម ហើយ គាត់មានការ​ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាស ប្រញាប់ប្រញាល់របស់ប្រជាជនវៀតណាមដែលត្រឡប់មកស្រុកកំណើត​ ដើម្បីជួបជុំគ្នាជាមួយក្រុមគ្រួសារ។

“បុណ្យ Tet ជាពេលវេលាដែលខ្ញុំបានបរិភោគនូវម្ហូបអាហារប្រពៃណីរបស់វៀតណាម ជាពិសេសគឺនំអន្សម។ ខ្ញុំចូលចិត្តអត្ថន័យរបស់រឿងនិទានស្ដីពី នំអន្សមវៀតណាមយ៉ាងខ្លាំងណាស់”។ នេះជាការសំណេះសំណាលរបស់លោក Bobby Webber សញ្ជាតិអូស្ត្រាលី។ លោករូបនេះបានធ្វើការនៅវៀតណាម ក្នុងរយៈពេល ៣​ ​ឆ្នាំ និងទទួលបុណ្យ Tet វៀតណាមបាន ២ ដងហើយ។ លោកឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃនេះ ពេលចុះទៅវិថី លោកបានឃើញបរិយាកាសសប្បាយ អ៊ូអររបស់ជនវៀតណាម ដោយសារមនុស្សគ្រប់រូបសុទ្ធតែទៅទិញខោអាវថ្មី ម្ហូប អាហារប្រពៃណី និង​បោស​សម្អាត តុបតែងផ្ទះសម្បែងរបស់ខ្លួនដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ