18/02/2018 14:18 GMT+7 Email Print Like 0

ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ


 ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ 

បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​វៀតណាម​ ឆ្នាំច​សំរឹទ្ធិស័ក​ ២០១៨ បានមក​ដល់ហើយ​។ បរិយាស​កាស​និទាឃរដូវ​កំពុងរីក​សាយភាយ​នៅគ្រប់ទឹស​ទីនៅប្រទេស​វៀត​ណាម។ មិនត្រឹមតែចំពោះជ​នវៀតណាម បណ្ណោះទេ ថែ​មទាំង​ជន​បរទេសដែល​កំពុងបំពេញ​ការងារ និងសិក្សារៀ​នសូត្រនៅវៀតណាមក៏ទទួលបុ​ណ្យចូល​ឆ្នាំថ្មីប្រពៃណី ដោយក្ដី​សប្បាយ​រីក​រាយផងដែ​រ។ ទុក​ការព្រួយបារម្មណ៍អំពីជីវភាពរ​ស់នៅទាំ​ងឡាយ នៅមួយអន្លើ ​ពួកគេបាន​រួមជាមួយ​ជនវៀត​ណាមក្នុង​ថ្ងៃឈប់សម្រាក​ និង​ទទួល​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិដ៏​ពោរពេញ​ទៅដោយ​អត្ថន័យ​ និងភាព​កក់ក្ដៅជា​មួយមិត្ត​ភក្តិ និង​ក្រុមគ្រួសារ​។

បុណ្យចូល​ឆ្នាំថ្មីប្រពៃណីវៀតណាមពោរពេ​ញទៅដោយអត្ថន័យនៃការ​ជួបជុំគ្នា​គ្រប់​គ្រួសារ។ នៅក្នុង​ក្រុមគ្រួសារ​ដែលមាន​ពហុវប្បធម៌​នោះ ទោះបីជាកូនកំលោះ ​និងកូនក្រមុំបរទេសមកពីខឿ​នវប្បធម៌​ផ្សេងៗ​ក្ដី ប៉ន្តែគេ​នៅតែយល់​ដឹងអំពីត​ម្លៃស្មារតីដ៏ធំ​ធេងនៃបុណចូលឆ្នាំថ្មីប្រពៃណី​វៀតណាមចំពោះជនវៀត​ណាម​។ ចំពោះគេវិញ​ ដោ​​យបាន​ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាបទពិសោធន៍វប្បធម៌ដ៏​ថ្មីថ្មោង​ និងទាក់ទាញ ហើ​យ​ជួយ​ឲ្យគេ​យល់​ដឹងបន្ថែម​អំ​ពីទំនៀមទម្លាប់​ប្រពៃណីរបស់​ស្រុកកំណើត ក៏ដូចជារបស់ខា​ងប្ដីខ្លួនផង​ដែរ។

បុណ្យចូល​ឆ្នាំថ្មីប្រពៃណីឆ្នាំចសំរឹទ្ធិស័កគឺជាឆ្នាំទី ៧ ហើយ ដែលលោក Pierre Bounrdain សញ្ជាតិបារាំង ព្រមទាំង​ភរិយា​គាត់ គឺលោកស្រី Dang Thu Lan ជាជនវៀតណាមម្នាក់ ដែល​បាន​វិលត្រ​ឡប់​មក​ស្រុក​កំណើត​ខាងប្រពន្ធ​វិញ ដើ​ម្បីទទួល​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួ​យក្រុម​គ្រួ​សារ​។ ប្រការដែលទាក់ទាញ់ទឹក​ចិត្ត លោក Pierre​ Bounrdain ខណៈ​ដែល​បានវិលត្រឡប់​មកទីក្រុង​ហាណូយ​វិញគឺ​អារម្មណ៍​រំស្រឡះក្នុង​ចិត្តនៅ​ពេល​ដើរ​តាម​ដង​វិថីក្នុង​ឱកាស​ បុណ្យចូលឆ្នាំថ្មី។ ពេលនោះ​វិថីនីមួយៗគឺស្ងៀ​មស្ងាត់​ណាស់ ហើយទីក្រុង​ហាណូយ​ពោរពេញ​ទៅដោយ​សសោភ័​ណភាពដ៏សាមញ្ញ។ នាថ្ងៃ​ដើមនិទាឃរដូវ ​រួមជាមួយ​ភរិយាទៅដើរ​លេង​តាម​ដងវិថី​ត្រូវបាន​លោក​ Pierre ចា​ត់ទុកថាជា ​“សុភមង្គលដ៏សាមាញ្ញ”។ ​លោកបានសំណេះសំណាលថា៖
​ 
 “នាដើម​ឆ្នាំ យើងខ្ញុំបានអុជធូបនៅផ្ទះ ហើ​យទៅបួងសួងនៅ​ទីវ​ត្ត។ ខ្ញុំតែងតែចង់ទទួល​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាមួយក្រុ​មគ្រួរសារ ដោយសា​រសកម្មភាព​ក្នុងបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីធ្វើ​ឲ្យខ្ញុំសប្បាយ​រីករាយ​ណាស់​។ ក្នុង​ថ្ងៃដើមនិទាឃរ​ដូវនេះ ក្រុមគ្រួសារខ្ញុំទៅជូន​ពរបុណ្យចូលឆ្នាំថ្មីដល់​សាច់​ញាតិ មិត្តភក្តិ ហើយជូន​អាំងប៉ាវ​ឲ្យប្អូនៗ​នៅទីក្រុង​ហាណូយ​”។

 
 ជនបរទេសនៅវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ 

ក៏ដូចជាលោក Pierre​ ដែរ លោក Woody Richard ជាកូនប្រសាវៀ​តណា​ម​ម្នាក់មកពីអង់គ្លេស ក៏ចូល​ចិត្ត​ទទួល​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​វៀតណាមណាស់។​ ជាកូនប្រសាវៀតណាម រយៈពេ​ល ៣ ឆ្នាំហើយ ប៉ុន្តែ​លោក​ Richard បាន​ទទួល​បុណ្យចូលឆ្នាំថ្មីប្រ​ពៃណីអស់រយៈពេល ៨ ​ឆ្នាំហើយ។ មានពិសោធន៍​អំពី​ទំនៀម​ទំលាប់​ប្រពៃណី​នៅស្រុក​កំណើតខាង​ប្រពន្ធនាប៉ុន្មាន​ថ្ងៃដើមនិទាឃរដូវនោះ​ លោក Richa​rd បានសំណេះសំណាល​ថា៖
 
 “អំឡុង​ពេលជួបជុំជាមួយក្រុមគ្រួ​សារ​គឺជាពេលវេលា ដ៏អស្ចារ្យបំផុតសម្រាប់រូបខ្ញុំ។ ខ្ញុំបាន​រៀបការ​ជាមួយ​នារីវៀត​ណាម​ម្នាក់ ហេតដូច្នេះក្រុមគ្រួសារខ្ញុំបាន​ជួបជុំគ្នានៅពេលបុណ្យចូលឆ្នាំ​ថ្មីប្រ​ពៃ ណីវៀតណាម គឺជាប្រការ​ដ៏​ពោរពេញទៅដោយអត្ថន័​យ ហើយនៅអង់គ្លេសគឺមិន​មានដូច្នេះឡើយ លើសពី​នេះទៅ​ទៀត ខ្ញុំជក់​ចិត្ត​នឹងមុខម្ហូបដ៏​ឈ្ងុយឆ្ងាញ់ក្នុងឱកាសចូល​ឆ្នាំថ្មី​ប្រពៃណីណាស់”។

​ភាព​​កក់ក្ដៅ ក្ដីសប្បាយរីករាយអំណរទទួលបុ​ណ្យចូលឆ្នាំថ្មីប្រពៃណី មិន​ត្រឹមតែ មាននៅក្នុង​ក្រុមគ្រួសារ​បណ្ណោះទេ​ ថែម​ទាំងចំពោះជននៅលីវដែលកំ​ពុងរស់នៅ សិក្សារៀនសូ​ត្រ និងបំពេញ​ការងារ​នៅវៀត​ណាម​ទៀត​ផង​។ ក្នុងអំឡុងពេលឈប់​សំរាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជា​ច្រើនថ្ងៃនោះ មនុស្សម្នា​បាន​ជួប​ជុំគ្នា ដំណាលរឿ​ងរ៉ាវដ៏សប្បាយរីករាយ ហើ​យរៀបចំល្បែង​កំសាន្ត​ដើម្បី​បំផុសបរិយា​កាស​សប្បាយ​រីករាយ​នាបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ ដើម្បីបង្កើនការតភ្ជាប់សហ​គមន៍រវាងមនុស្ស និងមនុស្ស​។ មិត្ត Aphisat និស្សិត្តឡាវម្នា​ក់ ដែល​កំពុងបន្តការសិក្សាថ្នាក់ឧត្តមនៅ​វៀតណាម ចែករំ​លែកអំពី​ក្ដីសប្បាយ​រីករាយ​ក្នុង​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃ​ណីវៀត​ណាថា​៖

 “ចំពោះ​ប្អូន បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមគឺ​គួរឲ្យចាប់អារម្មណ៍ និងពោរពេញទៅដោយអត្ថន័​យណាស់​។ គ្រូបង្រៀន​នៅសាលាកំ​ពុងណែនាំឲ្យប្អូនរបៀបវេច​នំអន្យម ទោះជាពិបាកវេចក៏​ដោយ ប៉ុន្តែប្អូន​សប្បាយ​ចិត្ត​ណាស់។​ វេចនំរួចហើយ​ ប្អូនបានជួបជុំគ្នានៅក្បែរចង្ក្រាន ដើម្បីមើល​ឆ្នាំងស្ងោនំ​អន្សមទៀតផង។ ប្អូ​នៗមាន​អារម្មណ៍​រំភើប​ចិត្ត និងកក់ក្ដៅបំផុត ​ខណៈពេលឆ្លងកាត់រាត្រីចូលឆ្នាំ។​ នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី​ ប្អូនបាន​ទទួល​សេចក្ដី​ជូនពរ​ពីគ្រូ​បង្រៀន​ ហើយ​ទៅបួងសួង សុំសេចក្ដីសុខចម្រើននៅទីវត្ត​អារាម​ផង​ដែរ។ បុណចូល​ឆ្នាំថ្មីប្រពៃណី​នៅវៀតណាម​ដ៏សាមញ្ញប៉ុន្តែ​កក់ក្ដៅ និងពោរពេ​ញទៅដោយ​មនោសញ្ចេតនា”។
ពិតណា​ស់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមបានរួមចំណែកជាស្ពាន់តភ្ជាប់មនោសញ្ចេតនាដ៏ស្មោះ សររវាង​មនុស្ស​ និង​មនុស្សដែលមកពីខឿនវប្បធ​ម៌ខុសពី​គ្នា ហើយ​ជួយ​ឲ្យមនុស្ស​គ្រប់​រូបកាន់​តែស្និត​ស្នាល​ថែម​ទៀត​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណា​ម
 

បណ្តាព័ត៌មានបានផ្សាយ