01/06/2015 09:37 GMT+7 Email Print Like 0

ជនបរទេសជាច្រើនចូលរួមបណ្តាអង្គការភេរវកម្ម


ពួកឧទ្ទាម IS (រូបថតៈ AFP)
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប  ទើបនឹងបើកកិច្ចប្រជុំពេញអង្គនៅទី ស្នាក់ការអ.ស.បប្រចាំទីក្រុងញ៉ូវយ៉ក ដោយ​​​ពិនិត្យទៅលើការគំរាមកំហែងកាន់ តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃរបស់អង្គការភេវកម្មចំពោះសន្តិភាព​សន្តិ​សុខពិភពលោក។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានសង្កត់ធ្ងន់ថា ប្រទេស​ជាសមាជិកអ.ស.ប គប្បីពង្រឹងនិងពង្រីកផែនមហាសាមគ្គី សម្របសម្រូលគ្នាក្នុងការប្រឆាំងជំទាស់នឹង​ភេរវកម្ម ផ្លាស់ប្តូរព័ត៌មានកំណត់យន្តការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរឹង គោរពច្បាប់អន្តរជាតិនិងមិន រំ​លោភ​ទៅលើសិទ្ធិមនុស្ស។ លោករូបនេះមានការព្រួយបារម្ភថា តាំងពីរដូវប្រាំងឆ្នាំមុនដល់ខែមិនាឆ្នាំ​២០១៥​នេះ​ មានជនបរទេសចូលរួមអង្គការភេរវកម្មរដ្ឋឥស្លាម (IS) និងក្រុមភេរវកម្មផ្សេងៗទៀតឡើងដល់៧០%។ លោកបានអំពាវនាវប្រទេសនានាជាសមាជិក អ.ស.ប ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កែលំអជីវភាពរស់​នៅ​សម្រាប់ប្រជាពលករនិងមានវិធានការរាំងស្កាត់ប្រជា​ពលរដ្ឋចូលរួមបណ្តាអង្គការភេរវកម្ម រួមចំណែក​រុញ​ថយ​ក្រោយអនុភាពភេរវកម្មលើពិភពលោក៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ