11/01/2016 09:26 GMT+7 Email Print Like 0

ជនចំណាកស្រុកចូលទៅទ្វីបអឺរ៉ុបអាចឡើងដល់ទៅ១លាននាក់ក្នុងឆ្នាំ២០១៦


បរិមាណជនចំណាកស្រុក ចូលទៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៦អាចកើនឡើងដល់ទៅ១លាននាក់
(រូបថត៖AFP/TTXVN)

រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាករណ៍ថា បរិមាណជនចំណាកស្រុក​ចូលទៅទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០១៦ អាចកើន​ឡើង​ដល់​ទៅ១លាន​នាក់ ក្នុងនោះភាគ​ច្រើន ជន​ចំណាក​ស្រុក​នៅបន្ត​ស្វែង​រកវិធាន​ការ​ទៅកាន់​អាល្លឺ​ម៉ង់​។ តួរលេខ​ពោល​ខាង​លើត្រូវ​បានប្រកាស ដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Ole Schroder ក្នុងជំនួប​សន្ទនា​នៅទីក្រុង​ព្រុចសែល ជាមួយសមភាគីស៊ុយអែត ដាណឺមាក់​និង​ស្នង​ការ​ទទួល​បន្ទុក​បញ្ហា​ជន​ចំណាក​ស្រុក​ទ្វីបអឺរ៉ុប លោក Dimitris Avramopoulos។ នៅទីនេះ លោក Schroder បានរិះគន់គណៈកម្មាធិការអឺរ៉ុប (EC)​ដោយ​សារ​វិធាន​ការត្រូវបានអនុវត្តន៍សំដៅកាត់បន្ថយ បរិមាណជនចំណាកស្រុក​ចូលទៅអឺរ៉ុប​រហូត​ដល់ពេល​នេះមិន​ទាន់​សរឲ្យឃើញប្រសិទ្ធិភាពនៅ​ឡើយ។ នាបច្ចុប្បន្ន ជារៀងរាល់ថ្ងៃមានជនចំណាកស្រុកជាមធ្យមចំនួន​៤ពាន់​នាក់​ពីទួរ​គី​ចូល​ទៅក្រិច ដើម្បីបន្តទៅកាន់ប្រទេសអឺរ៉ុបផ្សេងៗទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ